កីឡា
ទីបំផុត Pogba រកបានក្លិបថ្មី ក្រោយព្រមព្រៀងលក្ខខណ្ឌផ្ទាល់មាត់ជាមួយក្លិបគីឡូ UCL មួយ
ខ្សែបម្រើសញ្ជាតិ បារាំង Paul Pogba កាន់តែខិតជិតក្នុងការផ្លាស់ទៅចូលរួមក្លិប AS Monaco នៃលីគកំពូល បារាំង នៅរដូវក្តៅនេះ។

Pogba បច្ចុប្បន្នបានក្លាយជាកីឡាករផ្ទេរ ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីរូបគេគ្មានក្លិបលេងអស់រយៈពេលកន្លះរដូវកាល ក្រោយត្រូវបានក្លិប Juventus ផ្តាច់កិច្ចសន្យាចោលកាលពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២៤ ដោយសារជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់។
យ៉ាងណា នៅរដូវកាលកាលថ្មីនេះ Pogba ទំនងជានឹងទទួលបានឱកាសបង្ហាញខ្លួននៅលើទីលានឡើងវិញឆាប់ៗ បន្ទាប់ពីសារព័ត៌មាន ESPN បានចុះផ្សាយថា អតីតខ្សែបម្រើក្រុម Manchester United និង Juventus នឹងចុះកិច្ចសន្យាជាមួយក្លិប Monaco នៅរដូវក្តៅនេះ។ ប្រភពដដែលបានបន្ថែមថា Pogba បានយល់ព្រមលក្ខខណ្ឌផ្ទាល់មាត់ជាមួយ Monaco ក្នុងកិច្ចសន្យារយៈពេល ២ រដូវកាល។

គួរឱ្យដឹងថា Pogba ដើមឡើយត្រូវបានគេដាក់ពិន័យមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់រយៈពេល ៤ ឆ្នាំ ដោយសារពិនិត្យឃើញវិជ្ជមានប្រើប្រាស់សារធាតុហាមឃាត់ ប៉ុន្តែចុងក្រោយ ត្រូវបានគេបានបន្ថយមកត្រឹមតែរយៈពេល ១៨ ខែ វិញ។ ដូច្នេះនៅរដូវកាលថ្មីនេះ ខ្សែបម្រើសញ្ជាតិ បារាំង វ័យ ៣២ ឆ្នាំនឹងអាចចូលប្រកបអាជីពជាកីឡាករបាល់ទាត់បានធម្មតាវិញ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ