Connect with us

ព័ត៌មានជាតិ

ស្ត្រីអាយុ ៤១ ឆ្នាំ ឆ្លងជំងឺផ្ដាសាយបក្សីធ្ងន់ធ្ងរ កំពុងស្ថិតក្រោមការថែទាំ យកចិត្តទុកដាក់ពីគ្រូពេទ្យ

បានផុស

នៅ

ស្ត្រី​អាយុ ៤១ ឆ្នាំ រស់នៅ​ភូមិ​ល្បើក​ ឃុំ​ដូន​កែវ​ ស្រុក​ពួក​ ខេត្ត​សៀមរាប ដែល​បាន​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី កាលពី​ថ្ងៃ​ទី ២៣ ខែ​មិថុនា ឆ្នាំ ២០២៥ ហើយ​មាន​សភាព​ជំងឺ​ធ្ងន់ធ្ងរ នៅតែ​ស្ថិត​នៅ​ក្រោម​ការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សាស្ត្រាចារ្យ គុយ វ៉ាន់នី រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃទី ២៥ មិថុនា ថា បច្ចុប្បន្ន អ្នកជំងឺ​នៅតែ​ស្ថិត​ក្រោម​ការ​មើល​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត​ពី​សំណាក់​ក្រុម​គ្រូពេទ្យ។

បើ​តាម​ក្រសួងសុខាភិបាល អ្នកជំងឺ​មាន​រោគសញ្ញា គ្រុនក្ដៅ ក្អក​ហត់ និង​ពិបាក​ដកដង្ហើម បន្ទាប់ពី​បាន​កាន់ និង​ប៉ះពាល់​មាន់​ឈឺ និង​ងាប់ រួច​យក​មក​ធ្វើ​ម្ហូប​ទទួលទាន ៥ ថ្ងៃមុន​ថ្ងៃ​ដែល​អ្នកជំងឺ​ចាប់ផ្ដើម​ឈឺ។

ក្រសួងសុខាភិបាល តែងតែ​ក្រើនរំលឹក​ម្តង​ហើយ​ម្តងទៀត ដល់​​ប្រជាពលរដ្ឋ​ទាំងអស់ សូម​យក​ចិត្ត​ទុក​ដាក់​ប្រុងប្រយ័ត្ន​លើ​ជំងឺ​ផ្តាសាយ​បក្សី​ជានិច្ច ពីព្រោះ​ជំងឺ​ផ្តាសាយ​បក្សី H5N1 នៅតែ​បន្ត​គំរាម​កំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ ហើយក៏​សូម​ជម្រាប​ដល់​ពលរដ្ឋ ប្រសិន​បើ​មាន​អាការ​ក្តៅ​ខ្លួន ក្អក ហូរ​សំបោរ ឬ ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​មាន់​ទា​ឈឺ ឬ​ងាប់​ ក្នុង​អំឡុង ១៤ ថ្ងៃមុន​ថ្ងៃ​ចាប់ផ្តើម មាន​រោគសញ្ញា សូម​កុំ​ទៅ​ជួបជុំ ឬ​ទីប្រជុំជន​ដែល​មាន​មនុស្ស​ច្រើន និង​ត្រូវ​ស្វែងរក​ការពិគ្រោះ​យោបល់ និង​ការ​ពិនិត្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​ជាបន្ទាន់ ចៀសវាង​ការ​ពន្យារ​ពេល ធ្វើ​ឱ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ​នៃ​ការ​ស្លាប់​ជាយថាហេតុ។

យោងតាម​របាយការណ៍​ប្រចាំខែ​របស់​ក្រសួងសុខាភិបាល ​បានឱ្យដឹងថា ​រយៈពេល​ជិត ​៦​ ខែ​នេះ កម្ពុជា មាន​អ្នកស្លាប់​ចំនួន ​៥​ នាក់​ និង​ឈឺ​ ២​ នាក់​ ដោយសារ​ជំងឺផ្តាសាយបក្សី។

អ្នកស្លាប់​ចំនួន ​៥ ​នាក់ ​ក្នុងនោះ​ មាន​កុមារ​អាយុ​ក្រោម​ ១២ ​ឆ្នាំ​ ចំនួន​ ៣​ នាក់​ និង ​២ ​នាក់ ​ជា​មនុស្ស​ពេញវ័យ​រួមមាន ​បុរស​អាយុ​ ២៨ ​ឆ្នាំ​ រស់នៅ​ភូមិ​ទី​ ២២ ​ឃុំ​ចំការអណ្តូង​ ស្រុកចំការ ​ខេត្ត​កំពង់ចាម បាន​ស្លាប់​នៅ​ថ្ងៃទី​ ៩ ​ខែមករា ​ឆ្នាំ​ ២០២៥​។ កុមារា​អាយុ​ ២ ​ឆ្នាំ ​៧ ​ខែ ​រស់នៅ​ភូមិ​តា​ង៉ក់​ ឃុំ​រំចេក ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង​ បាន​ស្លាប់​នៅ​ថ្ងៃទី​ ២៥​ ខែ​កុម្ភៈ​ ឆ្នាំ ២០២៥។ កុមារា​អាយុ​ ៣​ ឆ្នាំ ​៦​ ខែ រស់នៅ​ភូមិ​ព្រែក​តាអាំ​ ឃុំ​បូស​លាវ​ ស្រុក​ចិត្រ​បុរី ​ខេត្ត​ក្រចេះ​ បាន​ស្លាប់​នៅ​ថ្ងៃទី​ ២២​ ខែមីនា ​ឆ្នាំ ២០២៥។ កុមារា​អាយុ ​១១​ ឆ្នាំ​ រស់នៅ​ភូមិ​ស្រី​សំពោង ​ឃុំ​ខ្ញុំ​ក្រាំង​ ស្រុក​សំ​រោងទង​ ខេត្តកំពង់ស្ពឺ​ បាន​ស្លាប់​នៅ​ថ្ងៃទី​ ១២​ ខែមិថុនា​ ឆ្នាំ ​២០២៥​ និង​បុរស​អាយុ ​៥២ ​ឆ្នាំ ​រស់នៅ​ភូមិ​ប្រសាទ​ ឃុំ​ពោធិ៍​រាជ ស្រុក​ស្វាយជ្រុំ ​ខេត្តស្វាយរៀង​ បាន​ស្លាប់​នៅ​ថ្ងៃទី​ ២០ ​ខែមិថុនា ​ឆ្នាំ ២០២៥។

ចំណែក​អ្នក​ឈឺ​ ២​ នាក់​ទៀត រួមមាន​ ស្ត្រី​អាយុ​ ៦៥ ​ឆ្នាំ​ រស់នៅ​ភូមិ​ក្រាំង​អំពិល​ ឃុំ​កាំ​ង​យាប ​ស្រុក​ព្រៃ​ក​ប្បាស ខេត្តតាកែវ​ ត្រូវបាន​រកឃើញថា​ មាន​ជំងឺផ្តាសាយបក្សី​នៅ​ថ្ងៃទី​ ១២ ​ខែមិថុនា​ ឆ្នាំ​ ២០២៥​ និង​ស្ត្រី​អាយុ​ ៤១ ​ឆ្នាំ​ រស់នៅ​ភូមិ​ល្បើក​ ឃុំ​ដូន​កែវ ​ស្រុក​ពួក​ ខេត្ត​សៀមរាប​ ដែល​បាន​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​នៅ​ថ្ងៃទី ​២៣ ​ខែមិថុនា ​ឆ្នាំ ២០២៥៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៤ វិនាទី មុន

ស្ត្រីអាយុ ៤១ ឆ្នាំ ឆ្លងជំងឺផ្ដាសាយបក្សីធ្ងន់ធ្ងរ កំពុងស្ថិតក្រោមការថែទាំ យកចិត្តទុកដាក់ពីគ្រូពេទ្យ

ព័ត៌មានជាតិ៥ នាទីutes មុន

“ម្ហូបចាណាង”ជាម្ហូបពេញនិយមហូបជុំគ្នារបស់ជនជាតិដើមភាគតិចពេលដាំស្រូវជុំគ្នា នាខែវស្សា

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ត្រាំ ផ្ដាំ ពូទីន ថា«ត្រូវ​បញ្ចប់​សង្គ្រាម» ខណៈ​ត្រៀម​រក​ឲ្យ​ខែល​ការពារ​ថែម​ទៀត​ទៅ​អ៊ុយក្រែន

ព័ត៌មានជាតិ៣១ នាទីutes មុន

តំបន់ជនបទ​ឃុំដារ ប្រែប្រួលមុខមាត់ថ្មី​អំពូល​សូឡា​​រាប់រយដើម​​បំពាក់​តាមផ្លូវ សម្រួល​ពលរដ្ឋ​​ធ្វើ​ដំណើរ​ពេល​រាត្រី

សន្តិសុខសង្គម៤៩ នាទីutes មុន

លួចម៉ូតូក្នុងសង្កាត់ចោមចៅទី ៣ សមត្ថកិច្ចរកឃើញនៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេទ័ពជើងទឹកអាមេរិក បារម្ភខ្លាំង ក្រោយបាញ់មីស៊ីលតម្លៃ៣៦លានដុល្លារ អស់ច្រើនគ្រាប់ពេក ដើម្បីការពារអ៊ីស្រាអែល

ព័ត៌មានជាតិ២៣ ម៉ោង មុន

បិទបើកព្រំដែន៖ រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា សួរថៃ ថា ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?

សន្តិសុខសង្គម៤ ម៉ោង មុន

ឆ្មក់បង្រ្កាបភោជនីយដ្ឋានយីហោ «ចំការស្នេហ៍» សង្ស័យលួចបង្កប់បម្រើសេវាកម្មផ្លូវភេទ

សន្តិសុខសង្គម២០ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ

Sokha Hotels

ព័ត៌មានពេញនិយម