ព័ត៌មានជាតិ
សម្តេចតេជោ បញ្ជាក់ជាថ្មី ចង់បានតែពីរចំណុចប៉ុណ្ណោះពីភាគីថៃ គឺព្រំដែនសន្តិភាព និងសមរភូមិអភិវឌ្ឍ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអះអាងជាថ្មីថា ក្នុងនាមជាប្រទេសជិតខាង សម្តេចចង់បានតែពីរចំណុចប៉ុណ្ណោះពីភាគីថៃ គឺព្រំដែនសន្តិភាព និងប្រែក្លាយពីសមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍ ដើម្បីផលប្រយោជន៍ជូនប្រទេស និងប្រជាជនទាំងពីរ។

អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី ២៧ ខែមិថុនា សម្តេចតេជោ បានថ្លែងជាសាធារណៈដោយបញ្ជាក់ជាថ្មីថា កម្ពុជានៅតែចង់បានមិត្តភាពមួយជាមួយប្រទេសថៃ។ សម្តេចអះអាងថា៖« ខ្ញុំនៅតែចង់សម្រេចគោលដៅរបស់ខ្ញុំទាំងពីរចំណុច ទី១ ប្រែក្លាយតំបន់អតីតសមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍ ទី២ ប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឱ្យទៅជាព្រំដែនមិត្តភាព សន្តិភាព ទៅជាកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»។
សម្តេចតេជោ បានអះអាងទៀតថា កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីធ្វើទំនាក់ទំនងជាមួយថៃ ព្រោះកម្ពុជាចង់មានដំណោះស្រាយដោយសន្តិវិធី មិនថាតាមយន្តទ្វេភាគីក្តី ឬតាមយន្តការតុលាការអន្តរជាតិក្តី ហើយសម្តេចក៏មិនចាត់ទុកថៃជាសត្រូវនោះទេ។ សម្តេចថ្លែងថា៖« តែអ្នកណាដែលចាត់ទុកយើងជាសត្រូវ វាក៏ជាសត្រូវរបស់យើងដែរ។ ប្រជាជនថៃភាគច្រើន គឺមិនចាត់ទុកយើងជាសត្រូវទេ ឯប្រជាជនកម្ពុជា ក៏មិនចាត់ទុកថៃជាសត្រូវដែរ»។

បន្ថែមពីនេះ សម្តេចតេជោ ព្រលយដោយសង្ឃឹមថា នឹងមាននាយករដ្ឋមន្រ្តីថ្មីមួយនៅប្រទេសថៃ ដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង ទាំងកម្ពុជា មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឡាវ ជាពិសេសជាមួយកម្ពុជា។ សម្តេចបញ្ជាក់ថា៖« ខ្ញុំមិនគិតថា យើងនៅតែប្រឈមមុខគ្នារាប់រយឆ្នាំ រាប់ទសវត្សនោះទេ វានឹងដល់ដំណាក់កាលណាមួយធូរស្រាល»។
គួរជម្រាបថា ក្នុងជម្លោះព្រំដែននេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លុះត្រាតែភាគីថៃបើកច្រកព្រំដែនដែលធ្លាប់បិទជាឯកតោភាគីឱ្យមានភាពប្រក្រតីឡើងវិញ នោះកម្ពុជានឹងប្រើពេល ៥ ម៉ោងយ៉ាងយូរ ដើម្បីសម្រួលឱ្យមានការបើកច្រកព្រំដែនធម្មតាឡើងវិញតាមក្រោយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


