ព័ត៌មានអន្ដរជាតិ
ចិន អាមេរិក សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងរ៉ែកម្រ
សហរដ្ឋអាមេរិក និងចិនបានបញ្ជាក់ពីការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលផ្ដោតលើការបន្ធូរបន្ថយលើការរឹតត្បឹតការនាំចេញរ៉ែកម្ររបស់ចិន និងការនាំចេញបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ចិននឹងពិនិត្យមើល និងបន្តអនុម័តលើពាក្យស្នើសុំនាំចេញសម្រាប់ទំនិញដែលស្ថិតនៅក្រោមច្បាប់ត្រួតពិនិត្យការនាំចេញ ខណៈសហរដ្ឋអាមេរិកនឹងលុបចោលវិធានការរឹតបន្តឹងដែលមានស្រាប់ ដែលខ្លួនដាក់ឡើងដើម្បីប្រឆាំងចិន។
សេចក្ដីថ្លែងការណ៍ដែលមិនបញ្ជាក់លម្អិតបន្ថែមដដែល បានចេញផ្សាយឡើង ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងទើបតែចុះកិច្ចព្រមព្រៀងជាមួយចិនកាលពីម្សិលមិញ»។ ក្រោយមកមន្ត្រីសេតវិមានបានបំភ្លឺថា រដ្ឋបាល ត្រាំ និងចិនបានយល់ព្រមលើ «ការយល់ដឹងបន្ថែមអំពីក្របខ័ណ្ឌ ដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ»។
ការយល់ដឹងអំពីពាណិជ្ជកម្ម នឹងរួមបញ្ចូលបទប្បញ្ញត្តិសម្រាប់ចិនក្នុងការផ្គត់ផ្គង់វត្ថុធាតុកម្រដល់សហរដ្ឋអាមេរិក ខណៈអាមេរិកនឹងលុបចោលការរឹតបន្តឹងលើការនាំចេញអេតានទៅចិន ក្នុងចំណោមការព្រមព្រៀងផ្សេងៗទៀត។

គូរគូសបញ្ជាក់ថា នៅខែមិថុនានេះ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានដឹកនាំកិច្ចចរចាពាណិជ្ជកម្មនៅទីក្រុងឡុងដ៍ ហើយឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីអនុវត្តអ្វីដែលភាគីទាំងព្រមព្រៀងគ្នានៅទីក្រុងហ្សឺណែវ កាលពីពាក់កណ្ដាលខែឧសភា។
កិច្ចព្រមព្រៀងទីក្រុងឡុងដ៍បានជួយបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំង២ ដែលបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបំពានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រុងហ្សឺណែវ។ ការព្រមព្រៀងនៅក្រុងហ្សឺណែវ រួមមានការផ្អាករយៈពេល ៩០ ថ្ងៃលើពន្ធអត្រាខ្ពស់ និងផែនការបន្ធូរបន្ថយការរឹតបន្តឹងពាណិជ្ជកម្មមួយចំនួន។
យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះត្រូវបានជាប់គាំង នៅពេលចិនពន្យារពេលបន្ធូរបន្ថយការរឹតត្បឹតការនាំចេញរ៉ែកម្រ ដែលគេប្រើក្នុងផលិតផលបច្ចេកវិទ្យាខ្ពស់ ដូចជារថយន្តអគ្គិសនី និងបន្ទះឈីបជាដើម។ ជាមួយគ្នានោះ សហរដ្ឋអាមេរិកក៏បានបង្កើនការរឹតបន្តឹងលើបច្ចេកវិទ្យា និងហាមឃាត់ទិដ្ឋាការសម្រាប់សិស្សចិនផងដែរ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


