ព័ត៌មានជាតិ
សម្ដេចតេជោ ទម្លាយថា លោកស្រី យីងឡាក់ រត់គេចពីការចាប់ខ្លួននៅថៃ មកកម្ពុជាតាមច្រកប៉ោយប៉ែត
ដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរថៃ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ មកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ហើយឡើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ឆ្ពោះទៅក្រុងឌូបៃ។ អាថ៌កំបាំងនេះ ត្រូវបានទម្លាយឱ្យដឹងដោយសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២៧ ខែមិថុនា។

លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជាអតីតនាយករដ្ឋមន្ដ្រីស្ត្រីដំបូងរបស់ថៃ បន្ទាប់ពីការបោះឆ្នោតក្នុងឆ្នាំ២០១១ ហើយលោកស្រី ជាប្អូនស្រីបង្កើតរបស់លោក ថាក់ស៊ីន។ លោកស្រី យីងឡាក់ ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង ក្នុងឆ្នាំ២០១៤ ក្រោយមានការចោទប្រកាន់ថាលោកស្រីបានបំពានអំណាច និងប្រព្រឹត្តអំពើពុករលួយ ដោយតុលាការថៃកាត់ទោសឱ្យជាប់ពន្ធនាគារ។ ប៉ុន្តែអតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានរត់គេចខ្លួនទៅស្នាក់នៅទីក្រុងឌូបៃ។

ថ្លែងចេញពីខេត្តព្រះវិហារ អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា បានទម្លាយឱ្យដឹងពីដំណើររត់គេចខ្លួនរបស់លោកស្រី យីងឡាក់ គឺក្រោមការជួយរបស់សម្ដេច តាមរយៈការប្រើលិខិតឆ្លងដែនកម្ពុជា ទើបអាចគេចខ្លួនដោយសុវត្ថិភាព ហើយទៅស្នាក់នៅក្រៅប្រទេស។ សម្ដេចឱ្យដឹងថា«ពេលហ្នឹងរថយន្តដឹកយីងឡាក់ចេញពីប៉ោយប៉ែត ទន្ទឹមនឹងការហោះមកពីស៊ីងហ្គាពួរមកចុះនៅសៀមរាប ក៏មកជល់គ្នា យន្តហោះចុះមុនបន្តិច ឡានមកដល់ក្រោយ ឡើងកប៉ាល់ហោះ (យន្តហោះ) ឌូបៃផ្លក់»។
បើតាមសម្ដេចតេជោ ក្រោយទៅដល់ទីតាំងសុវត្ថិភាព លោកស្រី យីងឡាក់ បានទូរសព្ទមកសម្ដេច ដើម្បីអរគុណសម្ដេចទាំងទឹកភ្នែក។
សម្ដេចតេជោ ហ៊ុន សែន អះអាងថា ការជួយដល់លោកស្រី យីងឡាក់ ពេលងកន្លងទៅ ជាសកម្មភាពសង្គ្រោះមនុស្សដោយគុណធម៌ ពោលគឺកម្ពុជាមិនបានប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីឱ្យជនជាតិថៃណាម្នាក់ប្រឆាំងនឹងប្រទេសថៃនោះឡើយ។

ការដែលសម្តេចតេជោ សម្រេចទម្លាយអាថ៌កំបាំងនេះ គឺដោយសារសម្ដេចអស់ភាពអត់ធ្មត់ចំពោះលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ ហើយត្រូវជាក្មួយស្រីរបស់លោកស្រី យីងឡាក់ គឺបានចេញមកវាយប្រហារសម្តេចម្តងហើយម្តងទៀត។ សម្ដេចតេជោ និយាយថា «ខ្ញុំស្ដាយមិត្តភាព៣០ឆ្នាំត្រូវបំផ្លាញ ដោយសារកូនស្រីរបស់មិត្តភក្ដិ»៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


