Connect with us

ព័ត៌មានជាតិ

សិស្សវិទ្យាល័យ២ក្រុម មកពីខេត្តពោធិ៍សាត់ និងបាត់ដំបង ឈានដល់វគ្គផ្តាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ

បានផុស

នៅ

សិស្សវិទ្យាល័យ២ក្រុម មកពីវិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងសិស្សមកពីវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សំពៅលូន ខេត្តបាត់ដំបង អាចបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ បន្ទាប់ពីពួកគេឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងការដាក់ពិន្ទុប្រកបទៅដោយសុក្រឹតភាព និងតម្លាភាព ពីគណៈកម្មការ កាលពីថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៥ គឺ រៀបចំដោយនាយកដ្ឋានអប់រំយុវជននិងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា។ បើតាមក្រសួងអប់រំ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជា លើបំណិនសតវត្សរ៍ទី២១ ដើម្បីពង្រឹងបំណិនស្រាវជ្រាវ បំណិនត្រឹះរឹះពិចារណា នវានុវត្តន៍ ការនិយាយជាសាធារណៈ មូលដ្ឋានចំណេះដឹង ឌីជីថល ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមាន ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អដែលមានទំនួលខុសត្រូវក្នុងសង្គមជាតិ។

ក្នុងឱកាសដែលរកឃើញក្រុមឆ្នើមអាចបន្តទៅវគ្គផ្តាច់ព្រ័ត្រនេះ ក្រសួងក៏បានអរគុណចំពោះការខិតខំប្រឹងប្រែងក្នុងការប្រកួត និងអំពាវនាវដល់បេក្ខជនទាំងអស់រក្សានូវស្មារតីក្នុងការខិតខំប្រឹងប្រែង តស៊ូ ព្យាយាមរៀនសូត្រ រួមទាំងបន្តសិក្សា ស្រាវជ្រាវដើម្បីក្លាយជាយុវជន យុវនារី សម្បូរទៅដោយចំណេះដឹង ដែលអាចចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍសង្គមជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម