សន្តិសុខសង្គម
បុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ ខណៈកំពុងសម្រាកក្រោមផ្ទះ នៅខេត្តរតនគិរី
បុរសជនជាតិភាគតិចគ្រឹងម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ នៅពេលមេឃរកកល់ចង់ភ្លៀង និងមានផ្គរលាន់ ខណៈជនរងគ្រោះឈប់សម្រាកពីការងារជាជាងធ្វើផ្ទះថ្មី ដោយអង្គុយលើអង្រឹងក្រោមផ្ទះ ស្ថិតនៅភូមិបាក់កែ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី។

តាមរបាយការណ៍ប៉ូលិសប៉ុស្តិ៍នគរបាលឃុំវើនសៃ បានឲ្យដឹងថា កាលពីវេលាម៉ោង ១៣ និង ៣០ នាទីរសៀល ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ មានគ្រោះធម្មជាតិរន្ទះបាញ់បាញ់ចំបុរសម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ជនរងគ្រោះមានឈ្មោះ ខាំវ៉ាន់ ប៊ូរ៉ា ភេទប្រុស អាយុ ៣៨ ឆ្នាំ ជាជនជាតិគ្រឹង មុខរបរជាងធ្វើផ្ទះ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឮសូរផ្គរលាន់ខ្លាំង ដោយមានផ្សែងនៅត្រង់អង្រឹងដែលជនរងគ្រោះបានអង្គុយ។ បន្ទាប់មក ក៏ឃើញជនរងគ្រោះដួល ទើបពួកគាត់នាំគ្នាស្ទុះទៅជួយលើកឡើង អង្រួនធ្វើចលនាដង្ហើម ស្រែកហៅ តែជាអកុសលបុរសរងគ្រោះបានផុតដង្ហើមទៅហើយ។ សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកមកទៅភូមិ តាមម៉ូតូមកដល់ផ្ទះវិញ កាលពីវេលាម៉ោង ១០ និង ០៨ នាទីយប់ ថ្ងៃដដែល។
ដោយឡែក ប្រពន្ធជនរងគ្រោះ បានបញ្ជាក់ថា ប្តីរបស់គាត់បានចាកចេញពីផ្ទះកាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីយកអង្ករទៅស្នាក់នៅធ្វើផ្ទះឲ្យគេបង្ហើយ ក៏ជួបហេតុការណ៍ដ៏អាក្រក់នេះតែម្ដង។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅផ្ទះគ្រួសារសព នៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ចាប
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


