Connect with us

ព័ត៌មានជាតិ

បាតុភូតរន្ទះបាញ់បង្កឱ្យមនុសស្លាប់និងរបួស ៨៤នាក់នៅកម្ពុជា នាឆមាសទី១ ឆ្នាំ ២០២៥

បានផុស

នៅ

យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៥នេះ បាតុភូតរន្ទះបាញ់បានកើតឡើងប្រមាណ ៧០លើក បង្កឱ្យមនុស្សស្លាប់ និងរងរបួសចំនួន ៨៤នាក់ ក្នុងនោះងាប់គោ ក្របីជាង ៧០ក្បាល ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅថ្ងៃទី ០៤ ខែកក្កដានេះថា នៅឆមាសទី១ ឆ្នាំ២០២៥នេះ គ្រោះរន្ទះបាញ់ បានកើតមានចំនួន ៦៨លើក នៅមូលដ្ឋានខេត្តចំនួន ២០ បណ្តាលឱ្យស្លាប់ ៣១នាក់ (ស្រី១១ ក្មេង៣) រងរបួស ៥៣នាក់ ងាប់គោក្របី ៧១ក្បាល និងខូចខាតផ្ទះ ១២ខ្នង។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ ៣១ នាក់ក្នុងនោះខេត្តតាកែវ១នាក់កំពង់ស្ពឺ១នាក់ព្រៃវែង ២នាក់កំពង់ចាម ១នាក់កំពង់ធំ២នាក់កំពង់ឆ្នាំង១នាក់ពោធិសាត់ ១នាក់បាត់ដំបង ៥នាក់សៀមរាប ៥នាក់បន្ទាយមានជ័យ ៣នាក់ឧត្តរមានជ័យ ១នាក់ព្រះវិហារ ១នាក់ព្រះសីហនុ ៣នាក់កំពត ១នាក់ ប៉ៃលិន ២នាក់ និងត្បូងឃ្មុំ១នាក់។

តួលេខនេះបើធៀបទៅនឹងរយៈពេល ៦ខែដូចគ្នាកាលពីឆ្នាំ២០២៤កន្លងទៅ ឃើញថាមានការថយចុះនូវចំនួនបាតុភូតរន្ទៈបាញ់ ខណៈ៦ខែឆ្នាំមុន រន្ទះបាញ់បានកើតឡើងចំនួន ៨២ លើក បណ្តាលឱ្យខូចខាតផ្ទះ ២២ ខ្នងព្រមទាំងងាប់គោក្របី ២៦ ក្បាល។ ប៉ុន្តែឆ្នាំនេះកើនឡើងនូវចំនួនមនុស្សរងរបួស ពោលពាក់កណ្តាលឆ្នាំមុនមានមនុស្សស្លាប់ ៤៥ នាក់ និងរបួស ៣៦ នាក់ សរុបទាំងអស់ ៨១នាក់ ហើយក្នុងឆ្នាំ ២០២៥ ស្លាប់និងរបួសមាន ៨៤នាក់។

ក្រៅពីបង្កឱ្យមនុស្សស្លាប់ ក្នុងរយៈពេល៦ខែឆ្នាំ២០២៥នេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១៩០លើក នៅទូទាំងប្រទេសបណ្តាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរចំនួន ៣៩៣ខ្នង របើកដំបូល និងខូចខាតមធ្យមចំនួន ៥.៥០០ខ្នង របើកដំបូលសាលារៀន ៣៦អគារ ដួលរលំតូបលក់ដូរ ២១ អគារដ្ឋបាល កុដិ ព្រះវិហារ ១៩កន្លែង អគារគ្រូស្នាក់នៅ ២កន្លែង អគារកងទ័ព ៤កន្លែង ដួលរលំអង់តែនវិទ្យុទាក់ទង ១ ដួល រលំរោងការ និងស្តង់ដំឡូង ១០កន្លែង រោងម៉ាស៊ីនកិនស្រូវ ២ដួលរលំបង្គោលភ្លើង និង សូឡា ៦៥ដើម ដួលរលំដើមឈើ ១៣៧ដើម ចំការកៅស៊ូ ៥ហិកតា ខូចខាតរថយន្ត ២គ្រឿង និងចំនួនម៉ូតូ ៨គ្រឿង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួងការងាររៀបចំសិក្ខាសាលា “គោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥”

កីឡា១១ នាទីutes មុន

ក្រាក់​ ពិសិដ្ឋ​ ផ្លាស់ប្ដូរ​ទ្រនំ​ថ្មី​ភ្លាម​ចាប់​ផ្ដើម​ហ្វឹកហាត់​ត្រៀម​ឡើង​សង្វៀន​នៅ​ខែ​សីហា​ ២០២៥​

សុខភាព២៣ នាទីutes មុន

ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី អំពាវនាវពលរដ្ឋសម្អាតសំណល់មាន​ទឹកដក់ជុំវិញផ្ទះ ដើម្បីបង្ការជំងឺគ្រុនឈាមនារដូវវស្សា

ព័ត៌មានជាតិ២៤ នាទីutes មុន

បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ មានពិន្ទុខ្ពស់ជាងគេទូទាំងប្រទេសនឹងទទួលបានរថយន្តអគ្គិសនីមួយគ្រឿង

សេដ្ឋកិច្ច២៦ នាទីutes មុន

ការបោះបង្គោលនិយាមកា គម្រោងព្រែកជីកហ្វូណន​តេជោ ដំណើរការដល់សមុទ្រ គ្រោងបញ្ចប់នៅចុងសប្ដាហ៍នេះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម