ព័ត៌មានអន្ដរជាតិ
កុំបារម្ភ ទោះមានឬគ្មានអាការទាំងនេះក្រោយចាក់វ៉ាក់សាំង ក៏នៅតែមានប្រសិទ្ធភាពចំពោះរាងកាយ
យោងតាម CDC បង្ហាញថា អាការក្រោយចាក់វ៉ាក់សាំងកូវីដ១៩ រួមមាន គ្រុនក្ដៅ អស់កម្លាំង ឈឺក្បាល ឬហើមដៃ ខណៈដែលផលប៉ះពាល់ទាំងនេះ វាបង្ហាញថាប្រព័ន្ធភាពស៊ាំកំពុងតែដំណើរការ។ សម្រាប់បុគ្គលដែលបានចាក់វ៉ាក់សាំងហើយ មិនមានរោគសញ្ញាណាមួយបញ្ជាក់សោះ មិនមានន័យថាវ៉ាក់សាំងឬប្រព័ន្ធភាពស៊ាំមិនដំណើរការលើរាងកាយនោះទេ។

តាមការស្ទង់មតិបានបញ្ជាក់ពីស្ថិតិនៃការសាកល្បងលើមនុស្សជាង ៥០% គឺមិនមានផលប៉ះពាល់អ្វីទាំងអស់ ហើយ ៩៤% នៅតែត្រូវបានការពារបន្ទាប់ពីទទួលវ៉ាក់សាំង។ ដូច្នេះមិនចាំបាច់បារម្ភទេ ប្រសិនបើយើងមិនមានរោគសញ្ញាណាមួយបន្ទាប់ពីចាក់វ៉ាក់សាំងរួច។ នេះក៏ដោយសារពួកគេស្ថិតនៅក្នុងក្រុមមនុស្សដែលមានបញ្ហាក្នុងការបង្កើតអង្គបដិប្រាណ។
នៅពេលបុគ្គលម្នាក់ចាក់វ៉ាក់សាំង RNA lipid ដំណក់ទឹកដែលមាននៅក្នុង mRNA នឹងបង្កើតកោសិកាសំខាន់ចូលទៅក្នុងសាច់ដុំដៃ។ កោសិកាចាប់ផ្ដើមបង្កើតប្រូតេអ៊ីនឡើង ដូច្នេះរាងកាយគិតថាកោសិកាសាច់ដុំត្រូវបានឆ្លងជាមួយនឹងវីរុស។ ដោយសារបែបនេះ រាងកាយនឹងព្យាយាមប្រយុទ្ធប្រឆាំងនឹងការឆ្លងដែលមាននៅក្នុងកោសិកា ហើយបណ្ដាលឲ្យមានការរលាកដែលមនុស្សមួយចំនួនជួបប្រទះឬអត់សោះតែម្ដង។

តាមរយៈការផ្លាស់ប្ដូរនេះអង្គបដិប្រាណសម្រាប់ SARS-CoV2 ត្រូវបានបង្កើតដំណើរការនេះនៅក្នុងប្រព័ន្ធភាពស៊ាំសម្របខ្លួនរបស់យើង។ ប្រព័ន្ធភាពស៊ាំខាងក្នុងគឺជាអ្នកដែលកំណត់ការឆ្លងនិងវាយប្រហារ។ នោះហើយជាអ្វីដែលអាចបណ្ដាលឲ្យឈឺដៃ ក្ដៅខ្លួន ឬឈឺសាច់ដុំចំពោះមនុស្សទូទៅ។
ទោះយ៉ាងណាវ៉ាក់សាំងនីមួយៗសុទ្ធតែមានប្រសិទ្ធភាព ព្រោះអាចជួយកែអតុល្យភាពក្នុងពេលឆ្លងរោគ។ ដូច្នេះអ្នកដែលមានបញ្ហាក្នុងការបង្កើតអង្គបដិប្រាណឲ្យបានគ្រប់គ្រាន់ អាចធ្វើឲ្យពួកគេកាន់តែមានប្រសិទ្ធភាពបន្ទាប់ពីទទួលថ្នាំបង្ការ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖clevelandclinic
ចុចអាន៖អ្នកជាសះស្បើយពីកូវីដ អាចប្រឈមបញ្ហាតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


