Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះ ខួប១៧ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

បានផុស

នៅ

ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ គឺជាខួប១៧ឆ្នាំ ដែលប្រាសាទព្រះវិហារដ៏មានតម្លៃរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញសារអបអរសាទរ ភ្ជាប់នឹងការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ បន្តភារកិច្ចការពារបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្សយូរអង្វែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារខ្លីរបស់ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា «ប្រាសាទព្រះវិហារ ជាដួងព្រលឹងរបស់ជនជាតិខ្មែរ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។ ដូចគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានចេញសារអបអរសាទរខួប១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧​ ខែកក្កដា ឆ្នាំ២០០៨។

សម្ដេចធិបតី លើកឡើងថា ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ​ និងប្រៀបដូចជាសំពៅនៅមហាសមុទ្រ​ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ។ បើតាមសម្ដេចធិបតី ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក​ ខេត្តព្រះវិហារ​ ភាគខាងជើងនៃប្រទេសកម្ពុជា ​ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺសិខរិស្វរ និងភទ្រស្វរ ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី មកតម្កល់នៅលើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ​ ជាអតីតក្សត្រចំនួន ៨ព្រះអង្គ។

គួរជម្រាបថា ការសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនាសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ការសម្រេចរបស់អង្គការយូណេស្កូ គឺជាជោគជ័យដ៏ធំធេងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បន្ទាប់ពីការទាមទារសិទ្ធិក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេច និងប្រកាសជាផ្លូវការថា ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដី និងស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា មិនមែនរបស់ថៃឡើយ ពោលគឺប្រកាសប្រគល់ភាពជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។

ប៉ុន្តែជម្លោះ​ព្រំដែន​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ ក៏​បាន​កើត​ឡើង​ជាថ្មី នៅ​ខែ​កក្កដា ឆ្នាំ​២០០៨ ក្រោយ​ពេល​ទាហាន​ថៃបាន​ចូល​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ ដែលជម្លោះ​ប្រាសាទ​ព្រះវិហារ ជាថ្មីពេលនោះ គឺបន្ទាប់​ពី​អង្គការ​យូណេស្កូ (NESCO) បាន​ដាក់​​បញ្ចូល​ប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

ជម្លោះប្រដាប់អាវុធរវាងកងទ័ព​កម្ពុជា-ថៃ បាន​​ផ្ទុះឡើងជា​ច្រើន​លើក បណ្ដាល​ឱ្យមាន​អ្នក​ស្លាប់ និង​របួស​ទាំង​សងខាង។ ក្រោយ​ពី​មាន​ជម្លោះ​យោធា​ដ៏​តានតឹង កម្ពុជា​សម្រេច​បញ្ជូន​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ឱ្យបកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ឡើង​វិញ ក្នុង​ពេល​ដែល​កម្ពុជាបាន​ឈ្នះក្ដីលើប្រទេសថៃ កាល​ពីពេលនោះ ជុំវិញ​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ។

ជាជោគជ័យមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា លើការតស៊ូមតិលើឆាកអន្តរជាតិនោះ គឺតុលាការ​យុត្តិធម៌​អន្តរជាតិ ក៏​បាន​ប្រកាស​សាលក្រមឡើងវិញ តាមការប្ដឹងរបស់កម្ពុជា គឺនៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ក្រោយ​ពេល​តុលាការ​​បាន​បើក​សវនាការ​ស្ដាប់​ការ​បកស្រាយ​ដោយ​ផ្ទាល់​មាត់​ពី​តំណាង​រដ្ឋាភិបាល​កម្ពុជា និង​ថៃ ដោយ​រក្សាអំណាច​សាលក្រម​នេះ គឺ​តុលាការ​បាន​បង្គាប់​ឱ្យ​ថៃ​ត្រូវ​ដកទ័ព​​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ ហើយថែមទាំងបានបញ្ជាក់ថា ប្រាសាទព្រះវិហារ គឺជាសម្បត្តិវប្បធម៌របស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៧ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម