Connect with us

សុខភាព

អ្នកផ្ទុកមេរោគអេដស៍ជាង ៥ ម៉ឺននាក់ ទទួលបានបណ្ណមូលនិធិសមធម៌ពីរាជរដ្ឋាភិបាល

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់​ នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ​ស្បែក និង​កាមរោគ​ បានឱ្យដឹងថា ​មាន​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ប្រមាណ​ជាង​ ៥​ ម៉ឺន​នាក់​ហើយ​ ទទួលបាន​បណ្ណ​មូលនិធិ​សមធម៌​ពី​រាជរដ្ឋាភិបាល ​ស្មើនឹង​ជាង​ ៧០%​ នៃ​ចំនួន​អ្នកជំងឺ​ដែល​បានមក​ទទួល​សេវា​ព្យាបាល​ប្រមាណ​ជាង ៧ ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ​ស្បែក និង​កាមរោគ នៃ​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ​៩ ​កក្កដា ​នេះ​ថា ​គិត​មកដល់​ត្រីមាស​ទី ១ ឆ្នាំ ២០២៥ នេះ ​មាន​អ្នក​ផ្ទុកមេរោគ​អេដស៍​ចំនួន ៥០ ៤៣៥ នាក់ ​ទទួលបាន​បណ្ណ​មូលនិធិ​សមធម៌​ពី​រាជរដ្ឋាភិបាល ​ស្មើ​នឹង​ ៧១%​ ក្នុងចំណោម​អ្នក​ព្យាបាល​សរុប ៧០ ៦៥៤ នាក់ ​ហើយ ​ក្រុមការងារ​នៅ​សេវា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ នឹង​បន្ត​អនុវត្ត​នីតិវិធី​ចុះបញ្ជី​បណ្ណ​មូលនិធិ​សមធម៌​ជា​បន្តបន្ទាប់។

លោក​វេជ្ជបណ្ឌិត បាន​បន្តថា ការផ្តល់​ប័ណ្ណ​សមធម៌​ជូន​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​នេះ នៅ​មិនទាន់​ដឹងថា នឹង​បញ្ចប់​នៅពេលណា​ទេ ដោយសារ​មាន​អ្នកជំងឺ​ចាស់ និង​ថ្មី មក​ស្នើសុំ​ជា​បន្តបន្ទាប់ ប៉ុន្តែ​អ្នក​ផ្ទុកមេរោគ​អេដស៍ អាច​ទទួលបាន​ប័ណ្ណ​សមធម៌​នេះ​បាន ទាមទារ​ឱ្យ​ចុះបញ្ជី​នៅតាម​ទីតាំង​ដែល​គាត់​ទៅ​ទទួល​សេវា​តាមរយៈ​ថេប​ប្លែក​ជា​ប្រព័ន្ធ​ឌីជីថល​ត​ភ្ជាប់​ប្រព័ន្ធ​ទិន្នន័យ​ជាមួយ​ក្រសួងផែនការ ហើយ​ការងារ​នេះ​ ក៏មាន​សហការ​ជាមួយ​អង្គការ យូ​អេស អេ​អាយ​ឌី អង្គការ​យូ​អិន​អេដស៍ អង្គការ​យូ​អិន​ឌី​ភី។

លោក​វេជ្ជបណ្ឌិត បាន​បន្តទៀតថា អ្នក​ផ្ទុកមេរោគ​អេដស៍​ទទួលបាន​ប័ណ្ណ​សមធម៌​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​ការចូលរួម​កាត់បន្ថយ​ការចំណាយ​ច្រើន​នៅក្នុង​គ្រួសារ ព្រោះ​ពួកគាត់​ទទួល​បាន​ការលើកលែង​បង់ប្រាក់​ពេល​ទៅពិនិត្យ និង​ព្យាបាល​ជំងឺ​ផ្សេងៗ នៅតាម​មន្ទីរពេទ្យ​រដ្ឋ ដោយ​រាជរដ្ឋាភិបាល​ជា​អ្នក​បង់ថ្លៃ​ជំនួស​ជួយ​រួមចំណែក​កាត់បន្ថយ​ការចំណាយ​ផ្សេងៗ ក្នុង​គ្រួសារ លើក​ស្ទួយ​ជីវភាព​កាន់តែ​ប្រសើរ។

លោក​វេជ្ជបណ្ឌិត បាន​អំពាវនាវ​ដល់​អ្នក​សង្ស័យ​ថា​មាន​ផ្ទុកមេរោគ​អេដស៍ ត្រូវ​ក្លាហាន​ចេញមក​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍ ដើម្បី​ទទួលបាន​ការព្យាបាល​ជំងឺ​ត្រឹមត្រូវ និង​ទទួលបាន​ប័ណ្ណ​សមធម៌ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​រាជរដ្ឋាភិបាល។ ចំណែក​អ្នក​ផ្ទុកមេរោគ​អេដស៍ ត្រូវ​ព្យាបាល​ឱ្យបាន​ទៀងទាត់​ជាប់លាប់ និង​ត្រឹមត្រូវ ពោលគឺ​អនុវត្ត​ទៅតាម​ការណែនាំ​របស់​គ្រូ​ពេទ្យ ហើយ​កាលណា​អ្នកជំងឺ​ព្យាបាល​បាន​ត្រឹមត្រូវ នឹង​អាច​រស់នៅ​បានយូរ​អង្វែង​ដូច​ប្រជាពលរដ្ឋ​ធម្មតា​ដែរ។

គួរ​បញ្ជាក់​ថា តាម​ការ​ប៉ាន់ស្មាន​នៅ​ឆ្នាំ ២០២៤ កម្ពុជា មាន​ចំនួន​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​អេដស៍​សកម្ម​ដែល​កំពុង​ទទួល​សេវា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ទាំង ៧៤ កន្លែង ចំនួន ៧០ ៦៥៤ នាក់​ហើយ ​ប្រហែល​នៅសល់​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាង ​៥ ០០០ នាក់ នៅ​មិនទាន់​បានដឹងខ្លួន និង​មិនទាន់បាន​ធ្វើតេស្ត និង​ទទួល​សេវា​ព្យាបាល​នៅឡើយ​ទេ ខណៈ​ក្នុង ១ ឆ្នាំៗ មាន​អ្នក​ឆ្លង​ថ្មី នៃ​មេរោគ​អេដស៍​ប្រមាណ ១ ២០០ នាក់ និង​ស្លាប់​ប្រមាណ ១ ១០០ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ១០ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា១០ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

Sokha Hotels

ព័ត៌មានពេញនិយម