ព័ត៌មានអន្ដរជាតិ
ប្រវត្តិមេប៉ូលិសថៃសំខាន់ៗ ជាប់ពាក់ព័ន្ធ ឧក្រិដ្ឋកម្មគ្រឿងញៀន ឆបោកអនឡាញ ស៊ីសំណូក លាងលុយ…
ព្រះរាជាណាចក្រថៃមានប្រវត្តិកត់ត្រានូវបទល្មើសគ្រឿងញៀន ការស៊ីសំណូក បទឧក្រិដ្ឋធ្វើទារុណកម្ម ឆបោក និងការលាងលុយខុសច្បាប់ដែលជាប់ពាក់ព័ន្ធថ្នាក់ដឹកនាំនគរបាលជាតិថៃ និងនាំទៅដល់ការកើនឡើងបញ្ហាអសន្តិសុខដ៏ខ្លាំងរហូតមកដល់បច្ចុប្បន្ននេះដែលនាំទៅដល់ជម្លោះពាក្យសម្តីរវាង នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ និង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Anutin Charnvirakul។

បទល្មើសសំខាន់ៗ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយសារព័ត៌មានបរទេស មាន Associated Press របស់សហរដ្ឋអាមេរិក សារព័ត៌មាន The Asahi Shimbun របស់ប្រទេសជប៉ុន ទីភ្នាក់ងារសារព័ត៌មានបារាំង AFP និងសារព័ត៌មានក្នុងស្រុកជាដើម។
ជាក់ស្តែងណាស់ ករណីថ្មីៗបំផុត អតីតអគ្គស្នងការរងនគរបាលជាតិថៃឈ្មោះ Surachate Hakparn មានជាប់ពាក់ព័ន្ធការស៊ីសំណូកជាហូរហែរក្នុងការចុះបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ ដែលធ្វើឲ្យការឆបោកតាមប្រព័ន្ធអនឡាញ រីកដុះដាលយ៉ាងខ្លាំងក្នុងប្រទេសថៃ និងនាំទៅដល់បញ្ហាអសន្តិសុខ។
លោក Surachate Hakparn ដែលត្រូវបានគេហៅឈ្មោះក្រៅថា «Big Joke» បានជាប់ផុងនៅក្នុងការចុះបង្ក្រាបបណ្តាញបទល្មើសល្បែងតាមអនឡាញ ហើយ លោកត្រូវបានចោទប្រកាន់ពីបទលាងលុយ។
សារព័ត៌មាន AFP បានរាយការណ៍កាលថ្ងៃទី១២ខែមីនាឆ្នាំ២០២៥នេះ ឲ្យដឹងថា ទម្រង់នៃការភ្នាល់ភាគច្រើនគឺខុសច្បាប់នៅក្នុងប្រទេសថៃ។ លោក Surachate ដែលបានកាន់តួនាទីនោះជាយូរ ហើយត្រូវបានគេភ្ជាប់ជាមួយនឹងឥស្សរជនដ៏មានឥទ្ធិពលក្នុងរដ្ឋាភិបាលដែលចូលបក្សសម្ព័ន្ធដោយកងទ័ពមុន។

អគ្គស្នងការរងរូបនេះ ត្រូវបានតែងតាំងដោយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Prawit Wongsuwan ជាប្រធានការិយាល័យអន្តោប្រវេសន៍ក្នុងខែកញ្ញា ឆ្នាំ ២០១៨។ ក្រោយមក មេប៉ូលិសជាន់ខ្ពស់រូបនេះ បានបាត់វត្តមាននៅឆ្នាំ ២០១៩ ដោយសារហេតុផលមិនច្បាស់លាស់ មុនពេលដែលនាយករដ្ឋមន្ត្រី ប្រាយុត ចាន់អូចា (Prayut Chan-o-Cha) បានតែងតាំងគាត់ជាទីប្រឹក្សាពិសេសស្តីពីយុទ្ធសាស្ត្រដល់ប៉ូលីសនៅឆ្នាំ២០២១។
យោង Associated Press ផ្សាយនៅខែសីហាឆ្នាំ២០២៤ បទល្មើសដ៏ធំនិងកក្រើកផ្សេងទៀតនៅក្នុងប្រទេសថៃ គឺនៅពេលដែលអតីតអតីតអគ្គស្នងការនគរបាលជាតិ លោក Somyot Poompanmoung អតីតអគ្គព្រះរាជអាជ្ញារង Nate Naksuk និងមនុស្ស៦នាក់ផ្សេងទៀត ត្រូវបានតុលាការក្រុងបាងកក ចោទប្រកាន់ពីបទសមគំនិតក្នុងការផ្លាស់ប្តូរព័ត៌មានក្នុងបំណងការពារសេដ្ឋី Yoovidhya ជាម្ចាស់ក្រុមហ៊ុនភេសជ្ជៈខ្នាតយក្ស «Red-Bull»។
អតីតមេប៉ូលិសលោក Somyot Poompanmoung ក៏មានរឿងអាស្រូវផ្សេងទៀត ពេលដែលកាន់តំណែងជាប្រធានសមាគមកីឡាបាល់ទាត់ថៃ (Thai FA) ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៤។
ក្រៅពីនោះ មានអតីតមេប៉ូលិស Thitisan Utthanaphon ដែលត្រូវចោទប្រកាន់ពីបទធ្វើទណ្ឌកម្មនិងការស្លាប់ជនសង្ស័យ និង ឧត្តមសេនីយទោ Ekkarat Intasueb និង Samrit Aimkamol ជាប់ពាក់ព័ន្ធបទល្មើស បទល្បែង និងការជួញដូរខុសច្បាប់តាមព្រំដែន។
បទល្មើសនៅប្រទេសថៃត្រូវផ្សាភ្ជាប់មិនអាចប្រកែកបានជាមួយសមត្ថកិច្ចរបស់ថៃ។
សារព័ត៌មានថៃ The Nation បានផ្សាយនៅថ្ងៃទី១១ខែកក្កដាន បង្ហាញថា យោងតាមការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (CCIB) ចាប់ពីថ្ងៃទី ១ខែមករា ដល់ថ្ងៃទី ៩ខែកក្កដា ឆ្នាំ២០២៥ ប្រទេសថៃបានកត់ត្រាករណីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតចំនួន ១៧៥ ៤៧៧ ករណី ដែលមានជាមធ្យម ៩១៩ករណីក្នុងមួយថ្ងៃ។
ក្នុងចំណោមនោះ មាន ៣១១០៧ ត្រូវបានរាយការណ៍តាមអ៊ីនធឺណិត និង ១៥៤០៧ ត្រូវបានប្តឹងដោយផ្ទាល់ទៅអាជ្ញាធរ។ ការខូចខាតផ្នែកហិរញ្ញវត្ថុសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៤,៨៧ ពាន់លានបាត ពាន់លានបាត ដោយមានត្រឹមតែ ២ភាគរយ (ប្រហែល ២៩៥,៨ លានបាត) ត្រូវបានបង្កកដោយជោគជ័យទាន់ពេលវេលា។

ក្នុងសប្តាហ៍នេះ នៅពេលដែលប្រទេសថៃបានដកច្បាប់ការស៊ីណូដ៏ចម្រូងចម្រាស ជម្លោះពាក្យសម្តីបានកើតឡើងរវាង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul ដែលអះអាងថា សេចក្តីស្នើច្បាប់នោះ បានធ្វើឲ្យទេសចរចិនបានធ្លាក់ចុះយ៉ាងគំហុក ហើយ ប្រធានាធិបតីចិន ស៊ី ជីនពីង បានព្រមាននាយករដ្ឋមន្ត្រីថៃរហូតដល់ទៅ៣ដងឲ្យដកច្បាប់នោះចេញ ប៉ុន្តែជាការវាយបក នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ បានចោទប្រកាន់ថា «កត្តាអសន្តិសុខក្នុងប្រទេស» បានធ្វើឲ្យធ្លាក់ចុះភ្ញៀវទេសចរ។ បញ្ហាអសន្តិសុខក្នុងប្រទេសដោយសារការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃដែល លោក Anutin ដឹកនាំ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


