ព័ត៌មានជាតិ
លោក យឿន យឿត៖ តើការគេចវេសមិនព្រមដោះស្រាយតាមច្បាប់ អាចចាត់ទុកថាក្បត់សីលធម៌ទេ?
ជុំវិញបញ្ហាទំនាស់ កម្ពុជា-ថៃ ទីប្រឹក្សារាជរដ្ឋាភិបាល លោក យឿន យឿត ចោទជាសំណួរចំនួន៤ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ចំពោះឥរិយាបថថៃអំឡុងមានជម្លោះជាមួយកម្ពុជាថា៖ “តើការគេចវេសមិនព្រមដោះស្រាយតាមច្បាប់ អាចចាត់ទុកថាក្បត់សីលធម៌ទេ?”។

នៅលើការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក លោក យឿន យឿត បានចោទជាសំណួរចំនួន ៤។ ទី១ ករណីដែលថៃបានចាញ់ក្តីប្រាសាទព្រះវិហារឆ្នាំ១៩៦២ តែនៅតែបន្តអះអាងថាតុលាការកាត់ក្តីឱ្យតែប្រាសាទ ប៉ុន្តែដីបរិវេណប្រាសាទមិនបានកាត់ក្តីថាឱ្យកម្ពុជាទេ។ តើការអះអាងបែបហ្នឹងគេហៅថាមានក្រមសីលធម៌ទេ? ទី២ ជុំវិញករណី ថៃ ប្រើផែនទីឯកតោភាគី គូសយកប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និង មុំបី នៅខេត្តព្រះវិហារ ទាំងដែលផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិបង្ហាញថាជាទឹកដីខ្មែរ។ លោកថា ៖ “លួចគេ យករបស់គេហ្នឹងត្រឹមត្រូវតាមសីលប្រាំ ឬមានសីលធម៌ទេ?”។
ចំណុចទី៣ លោកចោទសួរថា ថៃ បង្ហោះដ្រូន និងស៊ើបការណ៍ពីកងទ័ពខ្មែរ ហើយទាហានថៃក៏បានលបចូលទឹកដីខ្មែរ សម្លាប់ទាហានខ្មែរម្នាក់បាត់បង់ជីវិតលើទឹកដីកម្ពុជាទៀត តើទង្វើបែបហ្នឹង គេហៅថាមានសីលធម៌ទ? ទី៤ នៅពេលមានបញ្ហាកើតឡើង ភាគីថៃ មិនបានទទួលស្គាល់កំហុង បែរជាចោទប្រកាន់ និងទម្លាក់កំហុសមកលើកម្ពុជាជាច្រើនករណី បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ហើយចាត់ទុកថាខ្លួនឯងជាជនរងគ្រោះទៅវិញ។ លោក យឿន យឿត ថា តើនេះមានសីលធម៌ទេ?
សូមរម្លឹកថា ជម្លោះព្រំដែនកម្ពុជា និងថៃ កើតកើតឡើងម្តងទៀត បន្ទាប់ពីមានការឈ្លានពានយ៉ាងគឃ្លើនពីទាហានថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ ថែមទាំងបាញ់សម្លាប់ទាហានខ្មែរម្នាក់ស្លាប់ទៀតផង។ ក្រោយពីមានរឿងនេះ ថៃ មិនបានទទួលស្គាល់កំហុសខ្លួនទេ ហើយព្យាយាមចោទប្រកាន់មកប្រទេសកម្ពុជាទៀត។ បើគិតពីពេលកើតហេតុ ដល់បច្ចុប្បន្ន មានរយៈពេលមួយខែជាងហើយរវាងជម្លោះព្រំដែន កម្ពុជា និងថៃ នេះ ប៉ុន្តែនៅមិនទាន់អាចដោះស្រាយបញ្ហាបានឡើយ ហើយថៃ បានប្រកាសដាច់ខាត ថាខ្លួនមិនចូលខ្លួនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ឡើយ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


