ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ព្រោះទឹកជំនន់នៅតិចសាស់ ឡើងដល់១៣១នាក់ ខណៈការគំរាមកំហែងពីព្យុះថ្មីបានមកដល់
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏មហន្តរាយនៅទូទាំងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានកើនឡើងដល់ ១៣១នាក់ ហើយនៅពេលនេះ អាជ្ញាធរកំពុងព្រមានថានឹងមានភ្លៀងធ្លាក់ខ្លាំងម្ដងទៀតក្នុងតំបន់ Hill Country ដែលកំពុងញាំញីដោយជំនន់ទឹកភ្លៀងស្រាប់រួចទៅហើយ។

គ្រោះមហន្តរាយនៅតិចសាស់ បានចាប់ផ្តើមកាលពីថ្ងៃទី៤ខែកក្កដា ជាមួយភ្លៀងធ្លាក់មិនដល់មួយម៉ោងផង តែបានប្រែក្លាយទន្លេ Guadalupe ទៅជាទឹកជំនន់ដ៏ខ្លាំងក្លា និងបានសម្លាប់មនុស្សជាច្រើននាក់ រួមទាំងកុមារផងដែរ ជាពិសេសនៅជុំរុំបោះតង់ Camp Mystic ដែលជាជុំរុំរដូវក្តៅសម្រាប់ក្មេងស្រីគ្រីស្ទានដែលមានទីតាំងនៅតាមដងទន្លេ។
មនុស្សប្រហែល ៩៧នាក់នៅតែបាត់ខ្លួន ទោះបីជាតួលេខនេះទាបជាងតួលេខកាលពីសប្តាហ៍មុនដែលមានជាង ១៦០នាក់ក៏ដោយ។ ក្រុមជួយសង្គ្រោះមិនបានរកឃើញអ្នកនៅរស់រានមានជីវិតសូម្បីតែម្នាក់ ចាប់តាំងពីគ្រោះទឹកជំនន់លើកដំបូងមកម៉្លេះ ពោលគឺរកឃើញតែសាកសពអ្នកដែលបាត់បង់ជីវិតប៉ុណ្ណោះ ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរក នាពេលនេះត្រូវបានរំខានសាជាថ្មីដោយសារព្យុះ និងការកើនឡើងនៃកម្ពស់ទឹក។
គ្រោះទឹកជំនន់នៅតិចសាស់ ម្ដងនេះត្រូវចាត់ទុកជាព្រឹត្តិការណ៍គ្រោះទឹកជំនន់ដ៏សាហាវបំផុតមួយរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ ខណៈមានការរិះគន់មួយចំនួនអំពីកង្វះខាតស៊ីរ៉ែនព្រមាន និងគោលនយោបាយកាត់បន្ថយបុគ្គលិករដ្ឋរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្វើឲ្យតំណែងខ្លះនៅក្នុងការិយាល័យភ្នាក់ងារអាកាសធាតុជាតិខ្វះមនុស្សធ្វើការ៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ ចុះទៅតំបន់ទឹកជំនន់នៅរដ្ឋតិចសាស់ ចំពេលមានការរិះគន់រដ្ឋាភិបាល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


