Connect with us

ព័ត៌មានអន្ដរជាតិ

៤នាក់ស្លាប់ និងជាង ១ ៣០០នាក់ត្រូវជម្លៀសចេញ ដោយសារភ្លៀងធ្លាក់ខ្លាំង​នៅ​កូរ៉េខាងត្បូង

បានផុស

នៅ

បន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់ឈរជាច្រើនថ្ងៃ បង្កជាទឹកជំនន់ និង​បំណាក់​​ដី​នៅ​តំបន់​ជា​ច្រើន​ក្នុង​​ប្រទេសកូរ៉េខាងត្បូង យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និងជាង ១ ៣០០នាក់ត្រូវ​បានជម្លៀស​ខ្លួន​ចេញ ខណៈ​អាជ្ញាធរបាន​ព្រមាន​នៅថ្ងៃសុក្រ​ទី១៨​ខែកក្កដា​​នេះ​​ថា​នឹង​អាច​មាន​​ជំនន់​ទឹក​ភ្លៀង​ខុស​រដូវ​​​បន្ថែម​ទៀត ដែល​ទាម​ទារ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ជា​ទី​បំផុត។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងមហាផ្ទៃ និងសុវត្ថិភាព ជនរងគ្រោះរួមមានស្រ្តីម្នាក់ ​ដែល​បានស្លាប់នៅពេលដែលជញ្ជាំង​​នៅ​តាម​ជើង​ភ្នំ​បានដួលរលំ​សង្កត់លើរថយន្តនៅក្នុងទីក្រុង Osan និងបីនាក់ទៀតបានស្លាប់នៅក្នុងឧប្បត្តិហេតុទឹកជំនន់ដាច់ដោយឡែកនៅ​ខេត្ត Chungcheong ដោយ​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​រថយន្ត​លិច​ទឹក ម្នាក់​ទៀត​​ហូរ​តាម​ទឹក​ជំនន់​ស្លាប់ និង​ម្នាក់​ទៀត​​​ស្លាប់​នៅ​ជាន់​ក្រោម​​​​ដី​ក្នុង​ផ្ទះ​​ដែល​ត្រូវ​ទឹក​លិច​។

គិតត្រឹមព្រឹកថ្ងៃសុក្រ មនុស្សយ៉ាងតិច ១ ៣៨២​នាក់ត្រូវបានជម្លៀសចេញ ដែលភាគច្រើននៃពួកគេត្រូវបានជម្លៀសចេញពីតំបន់ទំនាប ឬតំបន់ភ្នំដែលមានហានិភ័យខ្ពស់នៃ​បំណាក់ដី។ ជម្រកបណ្ដោះអាសន្ន ត្រូវបានបង្កើតឡើងនៅសាលារៀនក្នុងស្រុក និងមជ្ឈមណ្ឌលសហគមន៍។

ហេដ្ឋារចនាសម្ព័ន្ធ​ក៏​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ​។ យោងតាមរដ្ឋាភិបាលក្នុងតំបន់ ផ្លូវរាប់សិបខ្សែត្រូវបានទឹកជន់លិច ឬមិនអាចឆ្លងកាត់បាន អគារជាង ៨០ត្រូវបានខូចខាត ឬទឹក​ជន់​លិច ហើយសាលារៀនជិត៤០០​កន្លែង​​រងផលប៉ះពាល់។ ការដាច់ចរន្តអគ្គិសនីត្រូវបានរាយការណ៍នៅក្នុងទីក្រុងភាគខាងត្បូងមួយចំនួន ខណៈដែលសេវាដឹកជញ្ជូន ជាពិសេសជើងហោះហើរក្នុងស្រុកត្រូវបានរំខាន។ ជើងហោះហើរជាង៤០ ត្រូវបានលុបចោលនៅអាកាសយានដ្ឋានក្នុងតំបន់ ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។

រដ្ឋបាលឧតុនិយមកូរ៉េ​ខាង​ត្បូង បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់សម្រាប់តំបន់ភាគខាងត្បូង និងកណ្តាលនៃប្រទេស ដោយ​ថា​នឹង​អាច​មាន​ទឹកជំនន់ និងការរអិលបាក់ដីបន្ថែមទៀត ហើយ​បានជំរុញ​ឲ្យ​អ្នកស្រុកជៀសវាងការធ្វើដំណើរ ត្រូវ​ស្នាក់នៅ​ក្នុងផ្ទះ និងតាមដានការផ្សាយ​ព័ត៌មាន។

សូម​ជម្រាប​ថា នេះគឺ​​ជា​រដូវក្ដៅ​លើក​ទី​បី​ជាប់​គ្នាហើយ ​ដែល​កូរ៉េ​ខាង​ត្បូង​បាន​រង​គ្រោះ​ដោយសារ​​ភ្លៀង​មូសុង​​​ខុស​រដូវ​ដ៏​ខ្លាំងក្លា​ ដោយ​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ត្រៀម​ខ្លួន​របស់​ប្រទេស​សម្រាប់​គ្រោះ​មហន្តរាយ​ដែល​ទាក់ទង​នឹង​អាកាសធាតុ៕

(រូបថត៖ Reuters)
(រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ វិនាទី មុន

៤នាក់ស្លាប់ និងជាង ១ ៣០០នាក់ត្រូវជម្លៀសចេញ ដោយសារភ្លៀងធ្លាក់ខ្លាំង​នៅ​កូរ៉េខាងត្បូង

ព័ត៌មានជាតិ២ នាទីutes មុន

លោក ស៊ុន ចាន់ថុល បញ្ជូន​ឯកសារ​មួយ​ទៅ​រដ្ឋាភិបាលអាមេរិកទាំងកណ្ដាលយប់ពាក់ព័ន្ធ​នឹង​ពន្ធ​បដិការ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

យោធាមីយ៉ាន់ម៉ា ដណ្តើមបានក្រុងសំខាន់មួយមកវិញក្រោយប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមជិតមួយឆ្នាំ

កីឡា១៥ នាទីutes មុន

អ្នក​ជំនាញទ្រីយ៉ាត្លុង​ បញ្ជាក់​ពី​មូលហេតុចំៗ​កីឡា​នេះ​មិន​សូវ​មាន​អ្នក​លេង​ ឬ​អ្នក​ហាត់​ដូច​កីឡា​ដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម