ព័ត៌មានអន្ដរជាតិ
ADB៖ សេដ្ឋកិច្ចវៀតណាមនឹងបន្តកំណើនរឹងមាំ ទោះមានហានិភ័យសកល
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញការព្យាករចុងក្រោយរបស់ខ្លួន ដោយរំពឹងថា សេដ្ឋកិច្ចរបស់វៀតណាមនឹងបន្តជាមួយនឹងកំណើនរឹងមាំ ដោយរក្សាភាពធនក្នុងឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ ទោះបីជាមានហានិភ័យសកល ពាក់ព័ន្ធនឹងសម្ពាធពន្ធរបស់សហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានវៀតណាម VNA។

ក្នុងរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ប្រចាំខែកក្កដា ឆ្នាំ ២០២៥ ដែលចេញផ្សាយនៅថ្ងៃពុធ ២៣ កក្កដា នេះ ADB បានព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ៦,៣ ភាគរយ នៅឆ្នាំ ២០២៥ និង ៦ ភាគរយ នៅឆ្នាំក្រោយ។
ធនាគារដដែលបានគូសបញ្ជាក់ថា កំណើនការនាំចេញ និងនាំចូលដ៏រឹងមាំ រួមជាមួយនឹងការកើនឡើងនៃការបញ្ចេញទុនវិនិយោគពីបរទេស បានជំរុញដំណើរការសេដ្ឋកិច្ចនៅក្នុងឆមាសទី ១ នៃឆ្នាំ ២០២៥។

ការប្ដេជ្ញាវិនិយោគផ្ទាល់ពីបរទេស បានកើនឡើង ៣២,៦ ភាគរយ ខណៈការបញ្ចេញដើមទុនបានកើនឡើង ៨,១ ភាគរយ នៅឆមាសទី ១ ដែលវាបង្ហាញពីភាពរឹងមាំនៃទំនុកចិត្តអន្តរជាតិចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាម។ ការវិនិយោគសាធារណៈវិញ បានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៨ ខណៈក្រុមហ៊ុននាំចេញវិញ បានបង្កើនការដឹកជញ្ជូនទំនិញរបស់ខ្លួន ឱ្យបានមុនពេលពន្ធខ្ពស់ចូលជាធរមាន ដែលធ្វើឱ្យការធ្វើពាណិជ្ជកម្មកើនឡើង។
យ៉ាងណាមិញ ADB បានព្រមានថា អស្ថិរភាពពាណិជ្ជកម្មសកល និងពន្ធខ្ពស់របស់សហរដ្ឋអាមេរិក អាចប៉ះពាល់ដល់ការនាំចេញ និងលំហូរវិនិយោគក្នុងប្រទេសវៀតណាម។ ប៉ុន្តែធនាគារបានលើកឡើងថា ប្រសិនបើវៀតណាមអនុវត្តកំណែទម្រង់ក្នុងស្រុកប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សនោះ វាអាចជួយប៉ះប៉ូវហានិភ័យទាំងនោះបាន ដោយការពង្រឹងសេដ្ឋកិច្ចក្នុងស្រុក៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


