ព័ត៌មានអន្ដរជាតិ
ខេត្ត Nan ប្រទេសថៃ បញ្ជាជម្លៀសប្រជាជនបន្ទាន់ក្រោយទឹកជំនន់ធ្ងន់ធ្ងរវាយប្រហារ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២៤ ខែកក្កដា ទឹកជំនន់ធ្ងន់ធ្ងរជំរុញឲ្យអាជ្ញាធរខេត្ត Nan ចេញបញ្ជាជម្លៀសជាបន្ទាន់ បន្ទាប់ពីទន្លេ Nan បានហក់ឡើងដល់កម្រិតខ្ពស់បំផុតលើសកម្រិតទឹកជំនន់កាលពីឆ្នាំមុនទៅទៀត។

ចរន្តទឹកទន្លេមានកម្លាំងខ្លាំង និងលឿន ដែលជំរុញឱ្យមជ្ឈមណ្ឌលគ្រប់គ្រងទឹកខេត្ត Nan ព្រមានពីហានិភ័យទឹកជំនន់ភ្លាមៗ។ អ្នកស្រុកនៅតំបន់ដែលមានហានិភ័យត្រូវបានបញ្ជាឱ្យជម្លៀស ផ្លាស់ទីវត្ថុមានតម្លៃ និងផ្លាស់ប្តូរយានជំនិះទៅកាន់ទីទួលខ្ពស់។ លើសពីនេះ អគ្គិសនីអាចនឹងត្រូវកាត់ផ្តាច់ដោយសារទឹកជំនន់។
ភ្លៀងធ្លាក់ជាបន្តបន្ទាប់ពេញមួយយប់នៅទូទាំងស្រុកជាច្រើនបានបង្កើនហានិភ័យនៃទឹកជំនន់ភ្លាមៗ បំណាក់ដី និងទឹកហូរធ្លាក់ពីជ្រលងភ្នំ។ បុគ្គលដែលងាយរងគ្រោះ រួមទាំងមនុស្សចាស់ និងអ្នកជំងឺ កំពុងត្រូវបានជំរុញឱ្យផ្លាស់ប្តូរទីលំនៅទៅកាន់តំបន់ដែលមានសុវត្ថិភាពជាងនេះ។ អ្នកស្រុកក៏ត្រូវបានណែនាំឱ្យលើករបស់របរឲ្យផុតបីដីនិងរៀបចំផ្គត់ផ្គង់សង្គ្រោះបន្ទាន់។

ចំពោះអ្នកដែលជ្រើសរើសរស់នៅក្នុងផ្ទះមិនជម្លៀសចេញត្រូវតែស្តុកទុកនូវអាហារសំខាន់ៗ ទឹកផឹក ថ្នាំពេទ្យ ពិល ឧបករណ៍ផ្ទុកថាមពល និងឧបករណ៍ចម្អិនអាហារយ៉ាងហោចណាស់ឲ្យបានសម្រាប់រយៈពេល ៣-៤ ថ្ងៃ។
មកដល់ពេលនេះស្ថានភាពនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈអាជ្ញាធរថៃនៅតែបន្តតាមដានកម្រិតទឹក និងការព្យាករណ៍អាកាសធាតុ ដោយមានការព្យាករណ៍ថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
គួរបញ្ជាក់ថាមិនមែនមានតែខេត្ត Nan ទេ ខេត្តផ្សេងៗនៅភាគខាងជើងប្រទេសថៃ កំពុងតែប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងដោយតែឥទ្ធិពលព្យុះវីពផាដែលកំពុងបោកបក់នៅអាស៊ី។ ក្រៅពីថៃវៀតណាម ឡាវ និង មីយ៉ាន់ម៉ាក៏កំពុងតែរងគ្រោះធ្ងន់ធ្ងរដោយតែទឹកជំនន់វាយប្រហារផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


