Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី ទទួលបានថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ពីសប្បុរសជនសរុបប្រមាណ១លាន៥សែនដុល្លារ

បានផុស

នៅ

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី០៣ សីហាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ត្រូវបានសប្បុរសជនយកមកប្រគល់ឲ្យរដ្ឋបាលរាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំ ក្នុងនោះថវិកាទទួលបានជាង៦៧ម៉ឺនដុល្លារ ហើយបើសរុបទាំងគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត តាមការប៉ាន់ប្រមាណ ប្រហែល១លាន៥សែនដុល្លារសហរដ្ឋអាមេរិក នេះពិតជាបង្ហាញឲ្យឃើញពីស្មារតីស្នេហាជាតិ សាមគ្គីភាពឯកភាពជាតិតែមួយ របស់ជនរួមជាតិទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា យើងឃើញថា គ្រប់មជ្ឈដ្ឋានគ្រប់និន្នាការទាំងអស់គឺរួបរួមគ្នាខ្មែរតែមួយ អ្នកមានធនធានតិច ផ្តល់ជូនតិច អ្នកមានធនធានច្រើន ផ្តល់ជូនច្រើន ដើម្បីផ្តល់ជូនដល់កងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសខ្លួនរស់នៅទីតាំងសុវត្ថិភាព គឺធ្វើយ៉ាងណាការពារបូរណភាពដែនដីពីចោរឈ្លានពានឱ្យបានដាច់ខាត។ លោកបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សានូវវប្បធម៌នេះឲ្យបានគង់វង្សតទៅ ដើម្បីការពារបូរណភាពទឹកដីរបស់យើងឲ្យបានរឹងមាំ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសទទួលនូវថវិកា ក៏ដូចជាគ្រឿងឧបភោគបរិភោគសម្ភារៈផ្សេងៗពីសប្បុរសជននោះ ឃើញថាមានបងប្អូនប្រជាពលរដ្ឋអញ្ជើញមកសាលារាជធានីភ្នំពេញយ៉ាងច្រើន និងធ្វើសកម្មភាពយ៉ាងសស្រាក់ សស្រាំ ដើម្បីបរិច្ចាគជាថវិកា និងគ្រឿងឧបភោគបរិភោគសម្ភារៈផ្សេងៗ។ បញ្ជូនទៅឲ្យកងទ័ព ជួរមុខ និងជនភៀសខ្លួន។ នេះពិតជាបានបង្ហាញឲ្យឃើញពីស្មារតីស្នេហាជាតិសាមគ្គីភាពឯកភាពជាតិយ៉ាងធំធេងរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងការចង្អុលផែនទី ដោយសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ពិតជានឿយហត់ខ្លាំងណាស់ ប៉ុន្តែដោយការផ្ដល់កម្លាំងចិត្តពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសតាមរយៈស្មារតីស្នេហាជាតិ សាមគ្គីភាព និងឯកភាពជាតិតែមួយរបស់បងប្អូនប្រជាពលរដ្ឋ បានផ្ដល់ជាកម្លាំងចិត្តដ៏ធំធេងដល់សម្ដេច ដើម្បីដឹកនាំប្រទេសកាន់តែខ្លាំងក្លាថែមទៀត។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន គឺក្រោយពីទទួលបានពីសប្បុរសជនរដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឲ្យអភិបាលរងបញ្ជូនទៅផ្ដល់ជូនទៅដល់អាជ្ញាធរខេត្ត និងកងទ័ពជួរមុខភ្លាមៗ បើទោះបីយើងមិនបានយកទៅប្រគល់ជូនកងទ័ពជួរមុខដោយផ្ទាល់ដៃ ព្រោះតំបន់នោះជាតំបន់ ក្តៅយើងមិនអាចចូលទៅដល់។ តែលោកសង្ឃឹម និងជឿជាក់ថា អំណោយទាំងនោះពិតជាដល់ដៃកងកម្លាំង និងប្រជាពលរដ្ឋភៀសខ្លួនរបស់យើងទាំងអស់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម