Connect with us

សេដ្ឋកិច្ច

ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មសម្រេចបានជិត ៥ ពាន់លានដុល្លារ នៅរយៈពេល ៧ ខែ

បានផុស

នៅ

គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​គម្រោង​វិនិ​យោគ​​នៅក្នុងវិស័យឧស្សាហកម្មមានទំហំទឹកប្រាក់ ៤,៧ ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦% ក្នុងឆ្នាំ ២០​២៥ ដោយគាំទ្រដោយការរក្សាបានតុល្យភាពនៃអនុវិស័យកាត់ដេរ និងអនុវិស័យកម្មន្តសាល​មិន​មែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។

លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មាន​ប្រសាសន៍ថា ទោះបីជាសេដ្ឋកិច្ច​សកល​នៅបន្ត​ប្រឈម​បញ្ហា កម្ពុជានៅតែអាចរក្សា​បាននូវស្ថិរ​ភាពម៉ាក្រូសេដ្ឋកិច្ច ធានាបាននូវអត្រាការងារខ្ពស់ ទាក់​ទាញ​ការវិនិយោគ និងការ​បង្កើត​រោង​ចក្រសហគ្រាសជាបន្តបន្ទាប់ រហូតទទួលបានកំណើន​នៃ​ការ​នាំចេញ ជាពិសេសការដាក់​ចេញ​វិធាន​ការជាបន្តបន្ទាប់របស់ប្រមុខដឹកនាំ​រាជរដ្ឋាភិបាល​ក្នុង​​​ការ​ជួយ​ដល់សហគ្រាស​ធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាតិ ដើម្បី​រក្សា​បាន​ដំណើរការផលិតកម្ម ធុរកិច្ច និងការវិនិយោគនានា ក៏ដូចជារក្សាបានការ​ងារជូន​ប្រជា​ពល​រដ្ឋ។

ផ្អែកតាមការវាយតម្លៃ សេដ្ឋកិច្ចកម្ពុជាបន្តសម្រេចបានកំណើន ៦% ក្នុងឆ្នាំ ២០២៤ និងទំហំ ៦,៣% ក្នុងឆ្នាំ ២០២៥ ក្នុងនោះវិស័យឧស្សាហកម្មបានរួមចំណែកដល់កំណើនប្រមាណ ៨,៥% នៅឆ្នាំ ២០២៤ និងព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦% ក្នុងឆ្នាំ ២០​២៥។

គិតត្រឹមចុងឆ្នាំ ២០២៤ មានរោងចក្រ មាន​រោង​ចក្រធុនធំដំណើរការចំនួន ២៤២៥ ក្នុង​នោះ​រោងចក្រធុនធំកើតថ្មីមានចំនួន ៣២៦ រោង​ចក្រ ដែលបានផ្ដល់ឱកាសការងារដល់​ប្រជា​ពលរដ្ឋចំនួន ១,១៦ លាននាក់ ដែលមានស្ត្រីជាង ៧៣ ភាគរយ។ ទុនវិនិយោគសរុបនៅក្នុង​វិស័យ​ឧស្សា​ហ​កម្ម មានចំនួនជាង ២០,៤៥ ពាន់​លាន​ដុល្លារ កើនឡើង ១០,១៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម