Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសរកឃើញរោងចក្រនៅថៃ ផលិតទឹកស៊ីអ៊ីវក្លែងក្លាយនាំចេញទៅឡាវ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod ប៉ូលិស​ថៃ​បាន​រុះរើ​ប្រតិបត្តិការ​ផលិត​ទឹកស៊ីអ៉ីវ ក្លែងក្លាយ បន្លំម៉ាកយីហោ​ ខ្វះអនាម័យ ប៉ះពាល់សុខភាពទ្រង់ទ្រាយ​ធំ​មួយក្នុងស្រុក Thanyburi ខេត្ត Pathum Thani ដែលជាផលិតផលនាំយកទៅលក់នៅក្នុងប្រទេសឡាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះបង្រ្កាបបានឃាត់ខ្លួនស្ត្រីពីរនាក់ ជនជាតិថៃអាយុ ៣៥ ឆ្នាំ និងជនជាតិឡាវអាយុ ៥៥ ឆ្នាំ និងរឹបអូសបានផលិតផលក្លែងក្លាយជាង ៧៥០០០ មុខរួមទាំងទឹកស៊ីអ៉ីវ ទឹកជ្រលក់ កាហ្វេ ដែលបន្លំម៉ាកល្បីៗ និងឧបករណ៍ប្រើប្រាស់សម្រាប់ផលិតផលិតផលក្លែងក្លាយទាំងនេះ។

ការរកឃើញនេះបានកើតឡើងបន្ទាប់ពីមានការស៊ើបអង្កេតនៅពេលដែលអាជ្ញាធរឡាវបានរកឃើញទឹកស៊ីអ៉ីវក្លែងក្លាយត្រូវបានលក់នៅផ្សារឡាវក្នុងខេត្ត Chachoengsao ដែលបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ។ ក្រោយមកប៉ូលិសថៃបានតាមដានការដឹកជញ្ជូនតាមរថយន្តប្រចាំសប្តាហ៍ ដែលនាំទៅដល់ការចាប់ខ្លួនជនសង្ស័យនៅទីក្រុងបាងកក។

ប៉ូលិសបានរកឃើញកន្លែងផលិតទំនិញក្លែងក្លាយនេះថាបានផលិតដោយដៃទាំងស្រុង គ្មានស្តង់ដារអនាម័យ ឬសុវត្ថិភាពនោះទេ។ ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិបទល្មើសមែន ហើយបច្ចុប្បន្នកំពុងប្រឈមនឹងការចោទប្រកាន់ពីបទក្លែងបន្លំយីហោ លក់ទំនិញក្លែងក្លាយ និងផលិតចំណីអាហារក្លែងក្លាយ។

គួរបញ្ជាក់ថានេះបង្ហាញពីបញ្ហាប្រឈមដែលកំពុងបន្តក្នុងការការពារអ្នកប្រើប្រាស់ពីផលិតផលដែលមានគ្រោះថ្នាក់ និងគ្មានស្តង់ដារនៅក្នុងទីផ្សាររបស់ប្រទេសថៃ៕

ប៉ូលិសថៃសាកសួរនិងរឹបអូស

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម