ព័ត៌មានអន្ដរជាតិ
អត្រាគ្មានការងារនៅចិន នាំឲ្យមនុស្សជាច្រើនត្រូវជួលក្រុមហ៊ុនក្លែងក្លាយ កុហកគ្រួសារ
ក្រុមហ៊ុនមួយកន្លែងក្នុងប្រទេសចិន បានជំរុញឲ្យមានការរីកចម្រើនក្នុងវិស័យការងារក្លែងក្លាយ ជាមួយនឹងការសម្ភាសធ្វើឲ្យជឿជាក់ ដោយធ្វើការគិតប្រាក់ពីអតិថិជនរហូតដល់ ៧ ដុល្លារក្នុងមួយថ្ងៃសម្រាប់កន្លែងធ្វើការ។ និន្នាការនេះមានការរីករាលដាល ជាពិសេសនៅក្នុងទីក្រុងលំដាប់ទីមួយនិងទីពីរដែលមនុស្សជួលការិយាល័យ ហើយបំប្លែងវាទៅជាក្រុមហ៊ុនសម្រាប់បោកអ្នកផ្ទះឲ្យជឿថា ពួកគេរកបានការងារធ្វើ។

ជាធម្មតាពួកគេគិតប្រាក់ពី ៣០ ទៅ ៥០ យន់ (៤ ដុល្លារ និង ៧ ដុល្លារ) ក្នុងមួយថ្ងៃ។ អត្រាការប្រាក់ធ្លាក់ចុះ ប្រសិនបើពួកគេទិញកញ្ចប់ប្រចាំខែសម្រាប់កន្លែងធ្វើការ។
បុរសម្នាក់ឈ្មោះថា Chen Yingjian ជាម្ចាស់ក្រុមហ៊ុនមួយនៅ Hangzhou ក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ លោកបានធ្វើពុតជាសំភាសន៍ និងបង្កើតក្រមសីលធម៌ដូចជា ធ្វើការពីម៉ោង ៩ ព្រឹកដល់ម៉ោង ៦ ល្ងាច មិនជក់បារីក្នុងការិយាល័យ និង គ្មានស្នេហាក្នុងការិយាល័យ។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនការងារជាច្រើនដែលធ្វើពុតជាក្លែងក្លាយ ហើយមិនត្រូវបានចុះបញ្ជីជាផ្លូវការ។ អ្នកខ្លះបានប្រើក្រុមហ៊ុនបែបនេះជាសេវាកម្មជួលកន្លែងធ្វើការ ខណៈពេលដែលអ្នកផ្សេងទៀត ចាត់ទុកវាជាជម្រកសុវត្ថិភាពពីសម្ពាធនៃការស្វែងរកការងារ ចំពេលមានវិបត្តិសេដ្ឋកិច្ច។
ជាក់ស្ដែង នារីវ័យក្មេងម្នាក់គ្រាន់តែធ្វើការនៅក្រុមហ៊ុនមួយថ្ងៃប៉ុណ្ណោះ ដើម្បីថតវីដេអូសម្រាប់គណនីបណ្តាញសង្គមរបស់នាង។ នាងបានថតរូបខ្លួនឯងនៅក្នុងការិយាល័យ ហើយផ្ញើវាទៅម្តាយ ដើម្បីបង្ហាញថា ខ្លួនបានរកឃើញការងារត្រឹមត្រូវធ្វើហើយ។

បុរសម្នាក់ទៀត Ryan អាយុ ២៥ឆ្នាំ ដែលបានធ្វើការនៅក្រុមហ៊ុនការងារក្លែងក្លាយក្នុងខេត្ត Jiangsu ភាគខាងជើងនៃទីក្រុងសៀងហៃអស់រយៈពេលប្រាំមួយខែ បាននិយាយថា គាត់មិនអាចស្វែងរកការងារបានទេ បន្ទាប់ពីបញ្ចប់ការសិក្សា ១៨ ខែមុន។ គាត់តែងតែផ្ញើរូបថតការងារ ដែលគាត់បានថតនៅក្នុងការិយាល័យ ផ្ញើរទៅកាន់ឪពុកម្តាយរបស់គាត់ ហើយនិយាយថា ការធ្វើពុតជាធ្វើការជារៀងរាល់ថ្ងៃរយៈពេលប្រាំបីម៉ោងបានផ្តល់ឲ្យគាត់នូវទម្លាប់និងសុវត្ថិភាព។
អ្នកខ្លះនិយាយលេងសើចថា វាហាក់ដូចជាល្ងង់ដែលបានបង់ប្រាក់ទៅធ្វើការ។ ប៉ុន្តែក្រុមហ៊ុនខ្លះផ្តល់ជូនប្រអប់អាហារថ្ងៃត្រង់ និងកាហ្វេដោយឥតគិតថ្លៃ។ មនុស្សមួយចំនួនក៏យល់ឃើញថាវាជាវិធីមួយ ដើម្បីបង្កើតមិត្តថ្មីដែលយល់ពីបញ្ហារបស់ពួកគេ។
មុនពេលក្រុមហ៊ុនទាំងនោះរីករាលដាល មនុស្សមួយចំនួនបានធ្វើពុតជាធ្វើការដោយចំណាយពេលពេញមួយថ្ងៃនៅហាងកាហ្វេ និងក្នុងបណ្ណាល័យ។ អត្រាគ្មានការងារធ្វើរបស់យុវជនរបស់ប្រទេសចិន ដែលគ្របដណ្តប់លើអ្នកដែលមានអាយុពី ១៦ ទៅ ២៤ ឆ្នាំដែលរស់នៅក្នុងទីក្រុង និងមិនរាប់បញ្ចូលសិស្ស គឺ ១៥.៨ ភាគរយក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ ២០២៥។ ជាពិសេស អត្រាគ្មានការងារធ្វើនៅតាមទីក្រុងដែលចេញផ្សាយដោយរដ្ឋាភិបាលគឺ ៥.២ ភាគរយក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ ២០២៥។
ទោះជាយ៉ាងណាក៏ដោយ យោងតាមការិយាល័យស្ថិតិជាតិ មានតែអ្នកដែលព្យាយាមស្វែងរកការងារក្នុងរយៈពេល ៣ ខែនៃការស្ទង់មតិប៉ុណ្ណោះ អាចត្រូវបានចាត់ទុកថាគ្មានការងារធ្វើ។ មនុស្សជាច្រើនបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ពួកគេពិបាកក្នុងការស្វែងរកការងារដែលមានប្រាក់ខែសមរម្យ ឬសូម្បីតែមួយដែលអនុញ្ញាតឲ្យសម្រាកពីរថ្ងៃក្នុងមួយសប្តាហ៍៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្តាយនិងកូនស្រី ជប៉ុន សុខចិត្តរស់នៅជាមួយគំនរសំរាម ទោះមានលុយច្រើនចាយលែងអស់ក្ដី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


