ព័ត៌មានជាតិ
អង្គការសង្គមស៊ីវិលនៅកម្ពុជា អំពាវនាវអន្តរជាតិអន្តរាគមន៍ទៅថៃដោះលែងទាហានខ្មែរ១៨រូប
បណ្តាអង្គការសង្គមស៊ីវិលនៅកម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិ ប្រទេសមហាអំណាច ជួយអន្តរាគមន៍ទៅភាគីថៃឱ្យលែងទាហានកម្ពុជាទាំង ១៨ រូប។ ការស្វែងរកកិច្ចអន្តរាគមន៍ពីអន្តរជាតិ បន្ទាប់ពីទាហានកម្ពុជាត្រូវបានយោធាថៃចាប់ខ្លួនដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី ២៨ខែកក្កដា ឆ្នាំ ២០២៥។ គិតមកដល់ពេលនេះមានរយៈពេល ២៣ ថ្ងៃហើយ។

ការអំពាវជាថ្មី ធ្វើឡើងនាឱកាស ដែលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តមណ្ឌលគិរី ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី» កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥។ ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល (វ.ស.ស.) លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីតំណាងមកពីអង្គការ សមាគម និងសហគមន៍ជាច្រើនរូប។

អង្គសង្គមស៊ីវិលសង្កត់ធ្ងន់ថា៖«ទង្វើឈ្លានពានដ៏សាហាវយង់ឃ្នងនេះ គឺជាការរំលោភបំពានយ៉ាងកំរោលដោយចេតនា ដែលផ្ទុយពីធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្ដរជាតិ ដែលជាឧក្រិដ្ឋកម្មសង្គ្រាមនិងការប្រឆាំងចំពោះមនុស្សជាតិ»។
ជាមួយគ្នានេះ អង្គការសង្គមស៊ីវិល ក៏បានអំពាវនាវដោយទទូចដល់បណ្តាប្រទេសមហាអំណាច សហគមន៍អន្តរជាតិ និងស្ថាប័នអន្តរជាតិ ជួយអន្តរាគមន៍ជំរុញឱ្យរដ្ឋាភិបាលថៃ និងយោធាថៃដោះលែងដោយឥតលក្ខខណ្ឌនូវវីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវបានកងទាហានថៃចាប់ខ្លួនដោយបំពានច្បាប់ ដែលជាការរំលោភបំពានលើបទឈប់បាញ់ដោយភាគីថៃ។ លើសពីនេះ អង្គការសង្គមស៊ីវល បង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ។

ថ្លែងក្នុងអង្គវេទិកានោះ លោក កឹមរ័ត្ន វិសិដ្ឋ ក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល បន្តគោរពវិធានច្បាប់ដែលធានានូវតម្លាភាព គណនេយ្យភាពនិងសុចរិតភាព ព្រមទាំងជំនឿទុកចិត្តពីសំណាក់សាធារណជននិងម្ចាស់ជំនួយ។ ចំពោះស្ថានការណ៍បច្ចុប្បន្ន លោកក៏បានជំរុញឱ្យអង្គការសង្គមស៊ីវិល ត្រូវតែពង្រឹងស្មារតីរួមសាមគ្គីភាព ឯកភាពជាតិ និង ស្នេហាជាតិទាំងផ្នត់គំនិតនិងទស្សនៈ ដើម្បីរួមគ្នាលើកស្ទួយឧត្តមប្រយោជន៍ជាតិជាមួយរាជរដ្ឋាភិបាលដែលកំពុងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីការឈ្លានពានដោយកំរោលពីរបស់ប្រទេសថៃ។
ពាក់ព័ន្ធទាហានកម្ពុជានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក៏បានផ្ញើលិខិតអន្តរាគមន៍បន្ថែមទៅកាន់ស្ថាប័នអន្តរជាតិផ្នែកសិទ្ធិមនុស្ស ដើម្បីឃ្លាំមើល និងជំរុញឱ្យមានការដោះលែងទាហានកម្ពុជាឱ្យបានឆាប់៕
អត្ថបទ៖រៀម សុខហេង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


