ព័ត៌មានអន្ដរជាតិ
ប្រព័ន្ធផ្សព្វផ្សាយជាង២៥០ តវ៉ាប្រឆាំងនឹងការសម្លាប់របស់អ៊ីស្រាអែលលើអ្នកកាសែតនៅហ្គាហ្សា
ប្រព័ន្ធផ្សព្វផ្សាយជាង ២៥០ នៅទូទាំង ៧០ ប្រទេសបានធ្វើបាតុកម្ម ដើម្បីថ្កោលទោសការសម្លាប់អ្នកកាសែតក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា នេះបើយោងតាមអ្នករាយការណ៍គ្មានព្រំដែន (RSF) ។ នេះបើយោផងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី០១ខែកញ្ញា។

យុទ្ធនាការនេះក៏គាំទ្រដោយ Avaaz (អង្គការលើកកម្ពស់សកម្មភាពពិភពលោក) ផងដែរ និងមានសារព័ត៌មានធំៗដូចជា Al Jazeera, The Independent, La Croix និង Tageszeitung បង្ហាញសារព្រមានថាហ្គាហ្សា ប្រថុយនឹងការបាត់បង់ការរាយការណ៍ឯករាជ្យទាំងអស់ ប្រសិនបើការសម្លាប់នៅតែបន្ត។
ទិន្នន័យរបស់ RSF បង្ហាញថាអ្នកកាសែតយ៉ាងហោចណាស់ ២២០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ ខណៈដែលចំនួនរាប់ដោយAl Jazeeraមានចំនួន ២៧៨ រួមទាំងបុគ្គលិករបស់ខ្លួនចំនួន ១០ នាក់ ផងដែរ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការវាយប្រហារទៅលើមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis និងនៅលើតង់ប្រព័ន្ធផ្សព្វផ្សាយនៅជិតមន្ទីរពេទ្យ al-Shifa បានឆក់យកជីវិតអ្នកកាសែត Al Jazeera និង Reuters ជាច្រើននាក់។

ការតវ៉ានេះបានអំពាវនាវឱ្យមានការទទួលខុសត្រូវនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ការជម្លៀសអ្នកសារព័ត៌មានដែលជាប់គាំងនៅហ្គាហ្សា និងការចូលផ្សព្វផ្សាយដោយមិនមានការរឹតបន្តឹងសម្រាប់អ្នកកាសែតបរទេស។ RSF បានដាក់ពាក្យបណ្តឹងអំពីឧក្រិដ្ឋកម្មសង្រ្គាមចំនួនបួនរួចហើយ ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ។
ជាមួយនឹងចំនួនអ្នកស្លាប់នៅហ្គាហ្សាលើសពី ៦៣,០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ អ្នកសារព័ត៌មាននៅតែស្ថិតក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុត ហើយអង្គការអន្តរជាតិព្រមានថាការរឹតបន្តឹងរបស់អ៊ីស្រាអែលលើការចូលផ្សព្វផ្សាយព័ត៌មានកំពុងបំបិទសង្គ្រាមដ៏សាហាវរបស់ខ្លួន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


