KPT+
កូនពៅលោកត្រាំ លះបង់ស្នេហា ត្រៀមដើរតាមគន្លងឪពុក
ស្ថិតនៅក្នុងវ័យ១៩ឆ្នាំ Barron Trump ដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងជំទាវទីមួយ លោកស្រី Melania Trump បច្ចុប្បន្នកំពុងសិក្សានៅ Stern School of Business នៅសាកលវិទ្យាល័យញូវយ៉ក។
ដោយសារតែមានកម្ពស់ជាង២ម៉ែត្រ និងរូបរាងសង្ហា បានធ្វើឲ្យក្មេងជំទង់រូបនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈជនទូទាំងពិភពលោក។ ជាពិសេស រឿងរ៉ាវឯកជនដែលពាកព័ន្ធនឹងកូនប្រុសពៅរបស់លោកត្រាំផ្ទាល់តែម្ដង។

យោងតាម របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបាននិយាយថា Barron នឹងត្រៀមចាប់ផ្តើមឆ្នាំទី២ នៅថ្ងៃទី៣ ខែកញ្ញា តែមុននឹងចូលភាគច្រើនសិស្សត្រូវចំណាយពេលសម្រាករដូវក្តៅ ដោយអ្នកខ្លះផ្តោតលើស្នេហា ឬការសំរាកលំហែកាយជាដើម។ ផ្ទុយទៅវិញ រូបគេបានផ្តោតលើការធ្វើផែនការអាជីវកម្ម និងបានជួបប្រជុំយ៉ាងយកចិត្តទុកដាក់ជាមួយដៃគូ ដើម្បីពិភាក្សាអំពីផែនការចាប់ផ្តើមអាជីវកម្មទៅវិញ។
ប្រភពមួយទៀតបាននិយាយថា គាត់កំពុងតែខិតខំប្រឹងប្រែងដើម្បីបង្កើតផលប្រយោជន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធ បើទោះបីជាខ្លួនរវល់យ៉ាងណាក៏ដោយ។ Barron នៅតែឆ្លៀតពេលសម្រាប់គ្រួសាររបស់គាត់ សូម្បីតែបន្ទាប់ពីលោកត្រាំ ត្រលប់មកសេតវិមានក្នុងខែមករាឆ្នាំនេះក៏ដោយ។
នៅក្នុងខែឧសភា Barron ធ្លាប់មានពាក្យចចាមអារ៉ាមថា មានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រីម្នាក់ ដោយអ្នកទាំងពីរតែងតែឃើញចំណាយពេលជាមួយគ្នា។ យ៉ាងណាមិញ មិត្តជិតស្និទ្ធបានបង្ហើបថា មិនដែលឮគាត់និយាយ ឬទម្លាយទំនាក់ទំនងនោះទេ ដោយកូនលោកត្រាំបានសង្កត់ធ្ងន់ថា ស្នេហាមិនសំខាន់សម្រាប់គេទេ គាត់ផ្ដោតលើការសិក្សា គ្រួសារដែលគាត់ស្រលាញ់ និងជំនួញដែលកំពុងចាប់ផ្ដើមតែប៉ុណ្ណោះ។
ជាក់ស្ដែង នៅក្នុងខែមករា យោងតាមរបាយការណ៍ Newsweek បានរាយការណ៍ថា គាត់មានបំណង ដើរតាមគន្លងរបស់ឪពុកគាត់ចូលទៅក្នុងអចលនទ្រព្យ ពោលគឺរូបគេ ពិតជាបង្ហាញការចាប់អារម្មណ៍លើមុខជំនួញតាំងតែពីនៅវ័យក្មេង។
ប្រភពមួយបានបង្ហើបថា Barron ចាប់អារម្មណ៍លើគ្រប់ទិដ្ឋភាពនៃអាជីវកម្ម រួមទាំងការអភិវឌ្ឍន៍អចលនទ្រព្យ ប្រាក់ចំណេញ និងការចូលរួមក្នុងគម្រោងជោគជ័យ។ គាត់មានគំនិតផ្ទាល់ខ្លួន និងយល់ពីអ្វីដែលមនុស្សអាយុដូចជារូបគេត្រូវការ។ ជារួម កូនពៅលោកត្រាំ ជាមមនុស្សឆ្លាតវៃ និងមានស្មារតីជាសហគ្រិន។
នៅខែកក្កដា ឆ្នាំ ២០២៤ លោក Barron រួមជាមួយនឹងដៃគូពីរនាក់បានចុះបញ្ជីក្រុមហ៊ុនមួយដែលមានឈ្មោះថា Trump, Fulcher & Roxburgh Capital Inc. នៅ Wyoming ជាមួយនឹងគោលដៅនៃប្រតិបត្តិការអាជីវកម្មវិនិយោគអចលនទ្រព្យ។
ទោះជាយ៉ាងណា បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ កាលពីខែវិច្ឆិកា ក្រុមហ៊ុនត្រូវបានរំលាយភ្លាមៗ។ ដៃគូម្នាក់បាននិយាយថា ហេតុផលសម្រាប់ការបិទនេះ គឺដើម្បីចៀសវាងភាពចម្រូងចម្រាសក្នុងអំឡុងពេលអន្តរកាល បន្ទាប់ពី លោកត្រាំត្រឡប់ទៅសេតវិមាន ហើយថាពួកគេមានគម្រោងបើកវាឡើងវិញនៅនិទាឃរដូវ។
ដោយឡែក យោងតាមទស្សនាវដ្តី Forbes និង The New York Times គាត់បានចូលរួមក្នុងអាជីវកម្មរូបិយប័ណ្ណអេឡិចត្រូនិកតាមរយៈក្រុម Trump ដោយទទួលបានប្រាក់ចំណេញយ៉ាងច្រើន។
របាយការណ៍នោះបង្ហាញថា ទ្រព្យសម្បត្តិសុទ្ធរបស់កូនពៅប្រធាធិបតីអាមេរិក បន្ទាប់ពីបង់ពន្ធគឺប្រហែល ២៥ លានដុល្លារអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានប៉ាន់ប្រមាណថា នៅពេលរាប់បញ្ចូលទាំងអចលនទ្រព្យ ការជឿទុកចិត្ត និងទ្រព្យសម្បត្តិផ្សេងទៀត អាចខ្ពស់ដល់ទៅ ៧៦ទៅ ៨០លានដុល្លារអាមេរិក ។ យ៉ាងណាមិញ តួលេខទាំងនេះមិនត្រូវបានគេបញ្ជាក់ជាផ្លូវការទេ៕

រូបថតរបស់ Joe Raedle/Getty Images
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៊ិចដែលប្រធានាធិបតីកូរ៉េ ជូនជាអំណោយដល់លោកត្រាំ មានតែមួយគត់ក្នុងលោក
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


