អាជីព
ដាច់ខាតកុំនិយាយពីកន្លែងចាស់ពេលចូលធ្វើការកន្លែងថ្មី! ហេតុអ្វី?
ថ្ងៃដំបូងនៃការងារថ្មីរបស់អ្នក អាចស្ថិតក្នុងចំណោមការចងចាំបំផុត និងប្រហែលជាស្ត្រេសបំផុតនៃអាជីពរបស់អ្នកផង។
អ្នកជំនាញនៅកន្លែងធ្វើការនិងជាអ្នកនិពន្ធនៃ Tame Your Terrible Office Tyrant និយាយថា“ភាគច្រើននៃពួកយើងចងចាំថ្ងៃដំបូងរបស់យើងនៅគ្រប់កន្លែងការងារទាំងអស់ដោយសារតែសម្ពាធកើនឡើងគួរឲ្យចាប់អារម្មណ៍នៅថ្ងៃនោះ។

វិធីគ្រប់គ្រងឥរិយាបទបែបណានិងនាំយើងឲ្យលូតលាស់បានបែបនោះដែរនៅក្នុងជីវិតការងាររបស់យើង។
ប៉ុន្តែអ្នកអាចកាត់បន្ថយការថប់បារម្ភរបស់អ្នកបានដោយយកចិត្តទុកដាក់ ក្នុងការរៀបចំផែនការថ្ងៃដំបូងដូចដែលការផ្តើមតំណែងថ្មីរបស់អ្នកដែរ។

ការណែនាំសំខាន់មួយអំពីអ្វីដែលមិនគួរនិយាយនៅថ្ងៃដំបូងរបស់អ្នកនៅទីធ្វើការថ្មីគឺ នៅក្រុមហ៊ុនចាស់របស់ខ្ញុំ…” ឬ“ នៅកន្លែងការងារចាស់របស់ខ្ញុំ…”ព្រោះវាមិនបានបន្ថែមអ្វីល្អទេ ទាំងដែលយើងនិយាយល្អពីកន្លែងចាស់ គេនឹងគិតថា ម្តេចមិននៅធ្វើការទីនោះតទៅទៀតទៅ ? តែបើយើងនិយាយមិនល្អពីទីនោះ យើងក្លាយជាមនុស្សរមិលគុណកន្លែងចាស់ភ្លាម។
ចូរចាំថាគ្មាននរណាម្នាក់ចូលចិត្តការប្រៀបធៀបទំាងដែលយើងមិនទាន់បង្ហាញបានស្នាដៃអ្វីជាដុំកំភួននៅទេ។
នៅថ្ងៃដំបូងដែលអ្នកចូលទៅ ត្រូវសម្ដែងហាក់ដូចជា អ្នកដឹងរួចទៅហើយថាត្រូវធ្វើយ៉ាងម៉េចហើយត្រូវចាប់ផ្ដើមយ៉ាងណា។ កន្លែងថ្មីរបស់អ្នកអាចនឹងមានដំណើរការខុសគ្នាខ្លាំងនិងកន្លែងពីមុនៗ ហើយបើអ្នកចង់បង្ហាញគំនិតយោបល់អ្វីដល់និយោជកថ្មីរបស់អ្នក គួរអត់ធន់រៀនពីបរិស្ថានការងាររបស់ពួកគេសិន៕
ប្រែសម្រួល៖តុងឡុង
ចុចអាន៖ហេតុអ្វី៥ឆ្នាំកន្លងទៅ នៅតែឡើងប្រាក់ចំណូលមិនបាន៥ដង?
ចុចអាន៖រឿងសំខាន់ ៦ យ៉ាងដែលគួរដឹងមុនពេលសម្ភាសន៍ការងារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


