Connect with us

ព័ត៌មានអន្ដរជាតិ

ការស្រាវជ្រាវដ៏ភ្ញាក់ផ្អើលមួយបង្ហាញថា មីក្រូផ្លាស្ទិក ជាមូលហេតុថ្មីនៃជំងឺពុកឆ្អឹង

បានផុស

នៅ

ការស្រាវជ្រាវកាលពេលថ្មីៗនេះបានបង្ហាញឲ្យដឹងថា មីក្រូប្លាស្ទិច អាចជាការគំរាមកំហែងដោយស្ងៀមស្ងាត់ និងជាកត្តាហានិភ័យថ្មីសម្រាប់ ជំងឺពុកឆ្អឹង។ ពួកវាអាចជំរុញ កោសិកាដែលស្រូបយកឆ្អឹង។ នេះបើយោងតាមការចុះផ្សាយដោយ ភ្នាក់ងារ wired កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវិភាគលើការសិក្សាវិទ្យាសាស្ត្រជាង ៦០ ដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Osteoporosis International បានបង្ហាញពីការគំរាមកំហែងថ្មីចំពោះសុខភាពឆ្អឹង ដែលបង្ហាញថា មីក្រូផ្លាស្ទិក អាចជាកត្តាហានិភ័យសម្រាប់ការកើនឡើងនៃជំងឺពុកឆ្អឹងនៅទូទាំងពិភពលោក។

ការសិក្សានោះក៏បានរកឃើញថា នៅពេលដែលភាគល្អិតប្លាស្ទិកតូចៗទាំងនេះចូលទៅក្នុងខ្លួន វាអាចរំខានដល់មុខងារនៃកោសិកាដើមនៅក្នុងខួរឆ្អឹង។ គួរឲ្យព្រួយបារម្ភ ពួកវាជំរុញការផលិត osteoclasts ដែលបណ្តាលឲ្យការបំបែកជាលិកាឆ្អឹងកើតឡើងលឿនជាងការបង្កើតឆ្អឹងថ្មី ដែលជាយន្តការសំខាន់ក្នុងជំងឺពុកឆ្អឹង។

រាងកាយជាធម្មតារក្សាតុល្យភាពរវាងការបង្កើតឆ្អឹង និងការបំបែក។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលតុល្យភាពនេះត្រូវបានរំខាន ឆ្អឹងនឹងស្តើង ផុយ និងងាយនឹងបាក់ឆ្អឹង។ លើសពីនេះ ការពិសោធន៍មន្ទីរពិសោធន៍បានរកឃើញថា មីក្រូប្លាស្ទីកធ្វើឲ្យអាយុខ្លីនៃកោសិកាឆ្អឹង ជំរុញការរលាក និងការផ្លាស់ប្តូរហ្សែន ដែលទាំងអស់នេះរួមចំណែកដល់ការចុះខ្សោយយ៉ាងឆាប់រហ័សនៃរចនាសម្ព័ន្ធឆ្អឹង។

លោក Rodrigo Bueno de Oliveira អ្នកនិពន្ធការសិក្សាម្នាក់បាននិយាយថា ឥទ្ធិពលដែលពាក់ព័ន្ធបំផុតដែលបានរកឃើញនៅក្នុងការសិក្សាសត្វគឺការលូតលាស់ដ៏ក្រិននៃគ្រោងឆ្អឹងរបស់សត្វពិសោធន៍ ដែលជាសញ្ញាបង្ហាញថាឥទ្ធិពលនៃមីក្រូប្លាស្ទិកលើឆ្អឹងធានាដល់ការសិក្សាធ្ងន់ធ្ងរ។ បច្ចុប្បន្នក្រុមស្រាវជ្រាវកំពុងធ្វើការសិក្សាបន្ថែមលើសត្វកណ្តុរដើម្បីទទួលបានភស្តុតាងច្បាស់លាស់បន្ថែមទៀត។

យ៉ាងណាមិញ Microplastics និង nanoplastics គឺជាបំណែកប្លាស្ទិកតូចៗ ដែលបំពុលអ្វីៗគ្រប់យ៉ាងពីធម្មជាតិ ដល់រាងកាយមនុស្ស។ អ្នកជំនាញកំពុងអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ បច្ចុប្បន្ននេះ ប្លាស្ទិកជាង ៥០០លានតោនត្រូវបានផលិតជារៀងរាល់ឆ្នាំ ប៉ុន្តែមានតែ ៩% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ការស្រាវជ្រាវមួយថា ស្រ្តីនិយមផឹកភេសជ្ជៈប្រចាំថ្ងៃ ប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម