ព័ត៌មានអន្ដរជាតិ
ផែថងថាន ប្រកាសថា ត្រកូលស៊ីណាវ៉ាត្រ នឹងមិនឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតលើកក្រោយទេ
កាលពីរសៀលថ្ងៃទី៧ខែតុលាឆ្នាំ២០២៥ មេដឹកនាំគណបក្សភឿថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានប្រកាសថា គណបក្សបានជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីរបស់ពួកគេសម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខរួចរាល់ហើយ ប៉ុន្តែបេក្ខជននោះមិនមែនជាអ្នកមកពីត្រកូលស៊ីណាវ៉ាត្រឡើយ។

ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីមានអស្ថិរភាពនយោបាយដ៏ខ្លាំងនៅក្នុងប្រទេសថៃ និងការបាត់បង់ការគាំទ្រជាសាធារណៈសម្រាប់គណបក្សភឿថៃដែលត្រូវបានគ្រប់គ្រងដោយក្រុមគ្រួសារស៊ីណាវ៉ាត្រអស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ មួយវិញទៀត យុទ្ធសាស្ត្រថ្មីនេះ ក៏ត្រូវគេមើលឃើញថាជាការប៉ុនប៉ងដើម្បីដោះស្រាយជម្លោះផ្ទៃក្នុងបក្ស ជាពិសេសបន្ទាប់ពីការបណ្តេញលោកស្រី ផែថងថាន ចេញពីតំណែងជានាយករដ្ឋមន្ត្រីកាលពីខែសីហាឆ្នាំ២០២៥ ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរសព្ទជាមួយសម្ដេចតេជា ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
យ៉ាងណាមិញ លោកស្រី ផែថងថាន មិនទាន់បង្ហើបប្រាប់ឲ្យដឹងពីឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីថ្មីរបស់គណបក្សលោកស្រីឡើយ។
សូមជម្រាបថា នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Anutin Charnvirakul នៃគណបក្ស Bhumjaithai បានដឹកនាំរដ្ឋាភិបាលភាគតិច មុនការបោះឆ្នោតថ្មីត្រូវបានប្រារព្ធឡើង។ លោកត្រូវបានគេរំពឹងថានឹងរំលាយសភានៅដើមឆ្នាំ២០២៦ ដោយការបោះឆ្នោតទំនងជានឹងប្រព្រឹត្តទៅនៅខែមីនា ឬខែមេសាឆ្នាំក្រោយ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៧ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


