សេចក្ដីជូនដំណឹង
ក្រសួងអប់រំ បើកទទួលពាក្យសម្រាប់កុមារក្នុងកម្មវិធីកិច្ចប្រជុំកុមារអាស៊ី-ប៉ាស៊ីហ្វិច
ក្រសួងអប់រំ យុវជន និងកីឡា បើកទទួលពាក្យសម្រាប់កុមារ៤រូប ដើម្បីចូលរួមក្នុងកម្មវិធី កិច្ចប្រជុំកុមារអាស៊ី-ប៉ាស៊ីហ្វិច (APCC) ឆ្នាំ២០២៣នេះ។

កម្មវិធីនេះ គឺជាការបើកឱកាសឱ្យកុមារនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិច បានជួបគ្នា ពិភាក្សា និងប្រាស្រ័យទាក់ទងគ្នា ក្នុងគោលបំណងផ្លាស់ប្តូរគំនិត និងបទពិសោធទៅវិញទៅមកពីកុមារដែលមកពីប្រទេសផ្សេងៗគ្នា។
+លក្ខណៈសម្បត្តិសម្រាប់ដាក់ពាក្យ
-កើតនៅក្នុងចន្លោះពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២
-ត្រូវមានឆន្ទៈផ្ទាល់ខ្លួន សកម្មក្នុងការចូលរួមកម្មវិធីនេះ និងមានចំណាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរមតិគ្នាក្នុងឆាកអន្តរជាតិ
-ត្រូវប្រកាន់ខ្ជាប់នូវច្បាប់ និងលក្ខខណ្ឌរបស់កម្មវិធី។
+បែបបទនៃការចុះឈ្មោះ
-បំពេញពីប្រវត្តិរូបសង្ខេប និងសរសេរពីទេពកោសល្យរបស់ខ្លួន
-អាចយល់ភាសាអង់គ្លេង ជប៉ុន និងភាសាផ្សេងៗទៀតបាន
-សរសេរចំណាប់អារម្មណ៍ក្នុងនាមជាជនជាតិខ្មែរ ហើយមានបំណងចែករំលែកទៅអន្តរជាតិចំនួន ១៥០ពាក្យ ជាភាសាអង់គ្លេស
-សរសេរសំណេរ ១៥០ពាក្យជាភាសាអង់គ្លេសដូចគ្នា ពីគោលបំណងដែលអ្នកចង់ចូលរួមក្នុងកម្មវិធីនេះ រួមជាមួយនឹងអ្វីដែលអ្នកគ្រោងនឹងចែករំលែកក្នុងកម្មវិធី។
សម្រាប់កុមារដែលមានបមណងចង់ដាក់ពាក្យ អាចដាក់បានតាមរយៈ https://forms.gle/3nsaqoSRqHTu5DXW6 ។ ចំពោះព័ត៌មានបន្ថែម អាចសាកសួរតាមលេខទូរស័ព្ទ ០៩៩ ៤៦៣ ៣៣៤ ឬ អាចចូលមើលនៅក្នុងគេហទំព័រហ្វេសបុករបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការបើកទទួលពាក្យនេះ នឹងឈប់ទទួលនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


