វប្បធម៌ ជំនឿ
អ្នកកើតជាន់ឆ្នាំខាល និងមាន ៣ ឆ្នាំទៀត រាសីមិនល្អក្នុងឆ្នាំខាលនេះ គួរដឹងវិធីបញ្ចៀសគ្រោះ
លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យ “កម្ពុជាថ្មី” នៅចុងខែមីនា ឆ្នាំ២០២២នេះថា អ្នកកើតឆ្នាំខាល ឆ្នាំនេះ គឺរាសីដាក់ ព្រោះឆ្នាំជាន់ឆ្នាំ បើចិន គេហៅថា ឆុងឆ្នាំ។

លោក អ៊ឹម បុរិន្ទ លើកឡើងទៀតថា តាមក្បួនហោរា អ្នកកើតឆ្នាំខាល នៅឆ្នាំនេះ មានរាសីការងារ ក៏ដូចជាមុខរបរជួញដូរ ដំណើរការមិនល្អ មានភាពរអាក់រអួលរាំងស្ទះ។

នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ រូបនេះ បានឱ្យដឹងបន្តថា ក្រៅពីអ្នកកើតឆ្នាំខាល ក៏មានមនុស្សកើតនៅ ៣ ឆ្នាំទៀត ក៏មានរាសីរាសីធ្លាក់នៅឆ្នាំខាលនេះដែរ មានដូចជាអ្នកកើតឆ្នាំខាល ឆ្នាំម្សាញ់ ឆ្នាំវក និងឆ្នាំកុរ។

ឆ្លើយតបទៅនឹងសំណួរស្ដីពីដំណោះស្រាយសម្រាប់អ្នកកើតឆ្នាំដែលមានរាសីចុះនោះ លោក អ៊ឹម បុរិន្ទ មានប្រសាសន៍ថា ត្រូវប្រើវិធីបញ្ចៀសគ្រោះ គឺពិធីរំដោះគ្រោះ ឬកាត់ឆុង ដោយព្រះសង្ឃ ឬគ្រូអាចារ្យដែលចេះវិធី។ លោកបានឱ្យដឹងថា ក៏មានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តដែលមានជំនឿលើរាសីនេះ បានមកពឹងលោកដល់ផ្ទះ ដើម្បីជួយធ្វើពិធីរំដោះគ្រោះជាបន្តបន្ទាប់។

មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ នឹងចូលនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២២ វេលាម៉ោង ១០:០០នាទី។ នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ ខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយជាចិត្តអប្រិយជាប់ដោយគំនុំគុំកួនព្យាបាទ ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរ៍ទាន ឬទានល្អតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


