វប្បធម៌ ជំនឿ
ទំនាយបាតុភូតសូរ្យគ្រាស ចន្ទគ្រាស ប្រចាំឆ្នាំខាល កម្ពុជាអាចមើលឃើញ ១ ចន្ទគ្រាស
លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងថា បាតុភូតលើផ្ទៃមឃ នៅក្នុងឆ្នាំខាល ឆ្នាំ ២០២២នេះ មានគ្រាសចំនួន ៤ ដង ទៅតាមតំបន់ផ្សេងៗនៃពិភពលោក ដែលសូរ្យគ្រាសមាន ២ ដង នៅថ្ងៃទី១៦ ខែឧសភា និងថ្ងៃទី៨ វិច្ឆិកា ចំណែកចន្ទគ្រាស មានចំនួន ២ ដង គឺនៅថ្ងៃទី១ ខែឧសភា និងថ្ងៃទី២៥ ខែតុលា។

លោក អ៊ឹម បុរិន្ទ លើកឡើងថា៖ “សុំរៀបរាប់តែគ្រាសដែលមើលឃើញពិតប្រាកដ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺនៅល្ងាចថ្ងៃអង្គារ ១៥ កើត ខែកត្តិត ឆ្នាំខាល ចត្វាស័ក ត្រូវនឹងថ្ងៃ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានចន្ទគ្រាសជាសារពើគ្រាស (គ្រាសទាំងស្រុង) ចាប់ផ្តើមពីម៉ោង ១៦:០៩ នាទី ហើយបញ្ចប់ នៅម៉ោង ១៩:៤៩នាទី”។
លោក អ៊ឹម បុរិន្ទ បង្ហាញថា៖ “នៅក្នុងតំបន់ភ្នំពេញនៃកម្ពុជា មើលឃើញជាសារពើគ្រាស ចាប់ពីម៉ោង ១៧:៣១ នាទី រាហូថយចេញពីមណ្ឌលព្រះចន្ទនៅវេលាម៉ោង ១៨:៤១ នាទី រហូត ដល់ម៉ោង ១៩:៤៩ នាទី គឺជាពេលបញ្ចប់នៃគ្រាស”។
នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ រូបនេះ បញ្ជាក់ថា ព្រះអាទិត្យរះម៉ោង ៥:៥៤ នាទី លិចម៉ោង ១៧:៣៣ នាទី ព្រះចន្ទរះ ១៧:២៩នាទីលិច ៥:៣១ នាទី។

អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សាកល រូបនេះ លើកឡើងថា ចន្ទគ្រាសខាងលើ មើលឃើញនៅអឺរ៉ុបខាងជើងឆៀងខាងកើត អាស៊ី អូស្ត្រាលី ភាគច្រើនខាងជើងអាមេរិក អាមេរិកខាងត្បូង ប៉ាស៊ីហ្វិក អាត្លង់ទិក មហាសមុទ្រឥណ្ឌា អង់តាក់ទិក អាក់ទិក។
គួរបញ្ជាក់ថា មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ នឹងចូលនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២២ វេលាម៉ោង ១០:០០នាទី។ ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សណ្ដែក-ល្ង ព្រះហស្ដស្តាំទ្រង់ កង្វេរ ព្រហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


