សេដ្ឋកិច្ច
អាមេរិក គ្រោងពង្រីកប្រតិបត្តិការវិស័យហិរញ្ញវត្ថុនៅកម្ពុជា
សហរដ្ឋអាមេរិកមានបំណងពង្រីកប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុបន្ថែមទៀតនៅកម្ពុជា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរឹងមាំ។

លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយ លោក Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃ US-ABC ដើម្បីស្វែងយល់ពីវឌ្ឍនភាពសេដ្ឋកិច្ច និងសក្តានុពលវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរឹងមាំថែមទៀត។
កិច្ចពិភាក្សាបានគូសបញ្ជាក់ពីសារៈសំខាន់នៃការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អាមេរិក ការបន្តលើកកម្ពស់តម្លាភាពក្នុងវិស័យធុរកិច្ច និងសុចរិតភាពហិរញ្ញវត្ថុ និងការបង្កើតបរិយាកាសវិនិយោគល្អ សម្រាប់ទាក់ទាញគម្រោងវិនិយោគសហរដ្ឋអាមេរិកនៅកម្ពុជាឱ្យបានកាន់តែច្រើន។

ក្នុងជំនួបនេះ លោក Ted Osius បានលើកឡើងពីកត្តាអំណោយផលនៃគោលនយោបាយគាំទ្រធុរកិច្ចរបស់រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា និងបញ្ជាក់ពីការទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចធិបតី និងការលើកទឹកចិត្តឱ្យមានការសន្ទនាដោយបើកចំហ។
បន្ថែមលើនេះ សមាជិកគណៈប្រតិភូ US-ABC ដែលជាតំណាងក្រុមហ៊ុនអាមេរិកធំៗកំពុងមានប្រតិបត្តិការនៅកម្ពុជា ក៏បានជម្រាបជូនពីវឌ្ឍនភាពនៃប្រតិបត្តិការនៅកម្ពុជា និងបញ្ជាក់ពីគម្រោងពង្រីកប្រតិបត្តិការថែមទៀតក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងបានថ្លែងអំណរគុណធនាគារជាតិនៃកម្ពុជា ដែលតែងផ្ដល់កិច្ចសហការ និងការគាំទ្រនាពេលកន្លងមក។

ជាការឆ្លើយតប លោកស្រី ទេសាភិបាល បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនកិច្ចធុរកិច្ចរបស់គណៈប្រតិភូ US-ABC មកកាន់កម្ពុជា និងបានជម្រាបជូនពីប្រវត្តិសេដ្ឋកិច្ចកម្ពុជា និងវឌ្ឍនភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
លោកស្រីបានមានប្រសាសន៍ពីសារៈសំខាន់នៃការសន្ទនាដោយបើកចំហជាមួយគ្រប់ដៃគូសហការ រួមទាំងវិនិយោគិនសហរដ្ឋអាមេរិក និងបានលើកឡើងពីបទពិសោធជោគជ័យនៃការអភិវឌ្ឍប្រព័ន្ធទូទាត់បាគងរបស់កម្ពុជា ដោយមានកិច្ចសហការជាមួយវិស័យឯកជន ដែលជាឧទាហរណ៍គំរូសម្រាប់បង្ហាញវិនិយោគិនសហរដ្ឋអាមេរិកពីសក្តានុពលវិនិយោគនៅកម្ពុជាក៏ដូចជាឱកាសក្នុងការបង្កើនកិច្ចសហការក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


