សេដ្ឋកិច្ច
តើមានកត្តាអ្វីជំរុញឱ្យតម្លៃមាសហក់ឡើងខ្ពស់?
តម្លៃហាងឆេងមាសបានបន្តកើនឡើងខ្ពស់នៅក្នុងសប្ដាហ៍នេះ ដោយបានបំបែកកំណត់ត្រាជាបន្តបន្ទាប់ ដល់ជិត ៦ ពាន់ដុល្លារ ក្នុងមួយតម្លឹង ដោយសារវិបត្តិសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ នឹងការប្រឈមមុខនៃសម្ពាធពន្ធរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីថា តម្លៃមាសចាប់ផ្ដើមកើនឡើងខ្លាំងចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយសារសម្ពាធពន្ធរបស់លោក ដូណាល់ ត្រាំ ជាមួយសហភាពអឺរ៉ុប និងប្រទេសមួយចំនួន ដែលដាក់ពន្ធទៅវិញទៅមកលើការនាំចេញ។
លោក ឡុង សំណាង បញ្ជាក់ថា៖ «ដោយសារប្រទេសធំៗ មួយចំនួន កំពុងតែប្រឈមមុខជាមួយពន្ធគយពីសហរដ្ឋអាមេរិក ឬក៏ពីប្រទេសអឺរ៉ុបមួយចំនួន ដែលនឹងដាក់ពន្ធទៅលើអាមេរិកវិញ គឺជាប្រទេសមួយដែលធំៗ ហើយទំហំនៃការវិនិយោគក៏ធំដែរ ដែលវាជះឥទ្ធិពលទៅលើពិភពខ្លាំងមែនទែន ហើយពេលដែលការដំឡើងពន្ធខ្លាំង វានឹងធ្វើឱ្យលុយធ្លាក់ចុះ ដែលរុញច្រានឱ្យមាសកើនឡើង»។

លោក ឡុង សំណាង បន្ថែមថា សហរដ្ឋអាមេរិកក៏មានមហិច្ឆតា ទៅលើកោះហ្គ្រីនលែនដែរ មានពាក្យមួយចំនួនដែលជាបញ្ជារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក វាជះឥទ្ធិពលទៅដល់តម្លៃហាងឆេងមាស ដែលធ្វើឱ្យពិភពលោកច្របូកច្របល់ ខណៈវិនិយោគិនមួយចំនួនផ្អាកក្នុងការដាក់ទុន ហើយដើរតាមទំនោររបស់លោក ត្រាំ វិញ ដែលជំរុញឱ្យមាសហក់ឡើង។
បើតាមលោក ឡុង សំណាង គេមើលឃើញថា ស្ថានភាពសន្តិសុខពិពលោក កាន់តែផុយស្រួយ ដែលនឹងធ្វើឱ្យស្ថាន ភាពសេដ្ឋកិច្ចដុនដាបចុះ នោះហើយដែលជំរុញឱ្យតម្លៃមាស នឹងលោហៈធាតុមានតម្លៃមួយចំនួនត្រូវតែកើនឡើង។
គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ តម្លៃហាងឆេងមាសលក់ចេញ ៥៧៨០ ដុល្លារ ក្នុងមួយតម្លឹង៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


