ព័ត៌មានអន្ដរជាតិ
វៀតណាមអាចខ្វះខាតប្រេងយន្តហោះចាប់ពីខែមេសា ដោយសារជម្លោះមជ្ឈិមបូព៌ា
រដ្ឋាភិបាលវៀតណាមបានឱ្យដឹងកាលពីថ្ងៃពុធថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអាចប្រឈមនឹងហានិភ័យនៃកង្វះខាតប្រេងឥន្ធនៈសម្រាប់យន្តហោះចាប់ពីខែមេសាតទៅ ដោយសារជម្លោះមជ្ឈិមបូព៌ាដែលកំពុងបន្ត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋាភិបាលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងស្រុកអាចធានាការចែកចាយបានត្រឹមតែចុងខែនេះប៉ុណ្ណោះ ខណៈអ្នកផ្គត់ផ្គង់មួយចំនួនបានចាប់ផ្តើមពន្យារពេលចែកចាយរួចទៅហើយដោយសារហេតុផលផ្សេងៗគ្នារួចហើយ។
សេចក្តីថ្លែងការណ៍បានដកស្រង់សម្តីរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) ដែលនិយាយថា៖ «ហានិភ័យនៃកង្វះខាតប្រេងឥន្ធនៈអាកាសចរណ៍សម្រាប់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមចាប់ពីខែមេសាតទៅ និងក្នុងខែបន្តបន្ទាប់ទៀត គឺជាការពិត»។
CAAV បានស្នើឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្លៃប្រេងឥន្ធនៈ។
គួរគូសបញ្ជាក់ថា ជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្កការហក់ឡើងនៃតម្លៃប្រេងឆៅ និងប្រេងសាំងទូទាំងពិភពលោក ហើយដើម្បីជាការឆ្លើយតប វៀតណាមបានលុបចោលពន្ធនាំចូលលើប្រេងឥន្ធនៈ ហើយក៏កំពុងស្វែងរកការកាត់បន្ថយពន្ធបរិស្ថានរហូតដល់ខែឧសភា ដើម្បីគាំទ្រដល់ក្រុមហ៊ុនអាកាសចរណ៍៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


