សេដ្ឋកិច្ច
ផ្សិតក្ងោកឆ្នាំនេះហុចផលឱ្យល្អ តម្លៃក៏បានគួរសម ពលរដ្ឋសប្បាយ និងការប្រមូលផល
ភូមិភាគឦសាននៃខេត្តរតនគិរី សំបូរទៅដោយធនធានធម្មជាតិ និងផ្ដល់អនុផលស្ទើរគ្រប់រដូវកាល ដែលអាចចិញ្ចឹមជីវភាពបងប្អូនប្រជាពលរដ្ឋក្រៅពីរបរធ្វើស្រែចម្ការ លក់ដូរ និងនេសាទ។
ប្អូនប្រុសម្នាក់ ដែលជាអ្នករកផ្សិតក្ងោក នៅឃុំប៉ាក់កាឡាន់ ស្រុកវើនសៃ មានការសប្បាយចិត្តនិងរីករាយជាខ្លាំង ខណ:ឆ្នាំនេះសំបូរផ្សិតហើយលក់បានតម្លៃថ្លៃគួរសមផងនោះ។ ហើយថា មួយថ្ងៃគាត់អាចដកផ្សិតបានប្រមាណជា ៧ទៅ១០គីឡូក្រាម ក្នុងមួយថ្ងៃ ហើយមួយគីឡូអាចលក់បានជាង១ម៉ឺនរៀល។

ដោយចម្ងាយផ្លូវប្រមាណជា៥គីឡូម៉ែត្រ ក្នុងមធ្យោបាយម៉ូតូ ហើយផ្សិតនេះទៀតសោធ ច្រើនដុះនៅដីល្បាយខ្សាច់មានសំណើមតិចៗ ជាពិសេសទៅទៀតនោះ ផ្សិតនេះគឺដុះដោយឯកឯង តាមបែបធម្មជាតិតែប៉ុណ្ណោះ។
ប្អូនស្រីឈ្មោះ អន ចាន់ ជាឈ្មួញទិញផ្សិតនៅឃុំប៉ាក់កាឡាន់ ស្រុកវើនសៃ បានឲ្យដឹងដែរថា មួយថ្ងៃគាត់អាចទិញផ្សិតប្រមាណជា១០០គីឡូក្រាម ហើយផ្សិតដែលមានគុណភាពល្អ លក់ចេញបានតម្លៃថ្លៃដោយវានៅក្រពុំ រឹងល្អ និងយកមកលក់ឲ្យទាន់ពេលព្រឹក។

ជាមួយគ្នានេះផងដែរ ប្អូនស្រី ម៉ាក ឃី ជា ឈ្មួញទិញផ្សិតក្ងោកនៅក្រុងបានលុង បានឲ្យដឹងដែរថា ផ្សិតដែលប្រមូលទិញនេះ ក្រៅពីលក់ឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត យកទៅកែច្នៃធ្វើម្ហូបទទួលទានបានច្រើនមុខយ៉ាងឆ្ងាញ់ពិសា ហើយនោះ ក៏អាចលក់ជូនបងប្អូនតាមបណ្តាខេត្តផ្សេងៗ និងលក់ទៅទីក្រុងបាងកកប្រទេសថៃផងដែរ។
ជាងនេះទៅទៀត មធ្យោបាយនៃការលក់កាន់តែទំនើបគឺការលក់ជូនអតិថិជនតាមរយៈប្រព័ន្ធអនឡាញ ដែលធ្វើឲ្យអ្នកនិយមបរិភោគ អាចកុម្ម៉ង់ទិញបានយ៉ាងងាយស្រួល។

ហើយផ្សិតក្ងោកមាន ការទិញចូលក្នុងតម្លៃខុសគ្នាចាប់ពី ៦.០០០ រៀល១.០០០រៀលដល់១២.៥០០រៀល។ ចំពោះផ្សិតក្ងោកនេះដែរគឺមាន៣ប្រភេទមានពណ៌ស លឿង និងលឿងទុំ។ រីឯផ្សិតពណ៌លឿង មានរសជាតិឆ្ងាញ់ជាងគេ និងមានការនិយមចូលចិត្តទទួលទាន។
គួរបញ្ជាក់ថា ឆ្នាំនេះផ្សិតក្ងោកនេះអំណោយផលល្អណាស់ ដោយសារសំបូរភ្លៀងដើមឆ្នាំ ហើយអាកាសធាតុក្តៅ។ ផ្សិតក្ងោកនេះចាប់ផ្តើមមានសំបូរចាប់ពីខែមិថុនា ដល់ខែសីហា ហើយក្នុងមួយខែសំបូរតែរយៈពេល២អាទិត្យតែប៉ុណ្ណោះ៕ អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


