សេដ្ឋកិច្ច
ឧកញ៉ា លឹម ហេង គាំទ្រឲ្យវិស័យឯកជននាំចូលថ្នាំព្យាបាលជំងឺកូវីដទទួលស្គាល់ពីរដ្ឋាភិបាល និងWHO
បើទោះជារាជរដ្ឋាភិបាល បានប្រកាសទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ទុកសម្រាប់ព្យាបាលមនុស្សចំនួន ៥ម៉ឺននាក់ នៅកម្ពុជាយ៉ាងណាក្តី ក៏លោកឧកញ៉ា លឹម ហេង គាំទ្រវិស័យឯកជនដែលមានបំណងចង់នាំចូលចែកចាយថ្នាំនេះដែរនៅកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ប្រជាជនកម្ពុជា មានភ័ព្វសំណាង ដែលមានរាជរដ្ឋាភិបាលយកចិត្តតាំងពីដើមមក ពោលគឺរដ្ឋបានទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋខ្មែរបានគ្រប់ចំនួនកំណត់ និងបានប្រកាសទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ បន្ថែមទៀត ដើម្បីព្យាបាលជូនពលរដ្ឋ។ លើសពីនេះទៀត លោក ឧកញ៉ា បានលើកឡើងថា ប្រសិនបើក្រុមហ៊ុនឯកជនអាចនាំចូលថ្នាំព្យាបាលជំងឺកូវីដបាន ដែលមានការអនុញ្ញាតដោយអង្គការសុខភាពពិភពលោក និងទទួលស្គាល់ពីរាជរដ្ឋាភិបាល កាន់តែបង្កភាពងាយស្រួលសម្រាប់អ្នកព្យាបាលនៅតាមផ្ទះ។
ប៉ុន្តែមកដល់ពេលនេះ ក្រសួងសុខាភិបាល មិនទាន់ប្រកាសឈ្មោះក្រុមហ៊ុនឯកជនណាមួយដែលទទួលសិទ្ធិទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ដែលទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ។
ទោះយ៉ាងណា គេឃើញមានប្រភេទថ្នាំព្យាបាលជំងឺកូវីដ-១៩ផ្សេងៗ បានដាក់លក់នៅលើទីផ្សារអនឡាញ ក្នុងតម្លៃខ្ពស់ និងមិនមានការបញ្ជាក់ពីក្រសួងសុខាភិបាលនោះទេ។ ពលរដ្ឋជាច្រើនកំពុងពិចារណាក្នុងការទិញថ្នាំព្យាបាលជំងឺកូវីដនេះនៅលើបណ្តាញសង្គម។
ពាក់ព័ន្ធនឹងបញ្ហានេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្តល់ជាយោបល់ថា មុនសម្រេចចិត្តទិញថ្នាំព្យាបាលជំងឺកូវីដនៅលើអនឡាញ ពលរដ្ឋត្រូវពិនិត្យឲ្យបានច្បាស់ថាតើថ្នាំនេះ មានការចុះបញ្ជីពីក្រសួងពាក់ព័ន្ធហើយឬនៅ? ជៀសវាងការចាញ់បោកអ្នកលក់ និងងាយប៉ះពាល់សុខភាព។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ជាជំហានដំបូងរាជរដ្ឋាភិបាល នឹងបញ្ជាទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ពីសហរដ្ឋអាមេរិក សម្រាប់មនុស្សចំនួន ៥ម៉ឺននាក់ ដោយថ្នាំនេះ ១នាក់ ត្រូវចំណាយអស់៥០ដុល្លារ ដែលសរុបចំនួនទាំង៥ម៉ឺននាក់ ត្រូវចំណាយថវិកាអស់ចំនួន ២លាន៥សែន ដុល្លារសហរដ្ឋអាមេរិក។
ថ្នាំនេះត្រូវបានគេដឹងថា ជាថ្នាំព្យាបាលកូវីដដែលកំពុងល្បីខ្លាំងឈ្មោះ Molnupiravir ហើយមកទល់ពេលនេះ មានប្រទេសជាច្រើនកំពុងបញ្ជាទិញ ដោយសារតែប្រសិទ្ធភាពដ៏ល្អរបស់ថ្នាំ។
ថ្នាំរបស់ក្រុមហ៊ុន Merck នេះ មានសមត្ថភាពព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ដែលបានធ្វើតេស្តវិជ្ជមាន និងអ្នកដែលមានហានិភ័យខ្ពស់ នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ហើយអាចកាត់បន្ថយអត្រានៃការចូលព្យាបាលក្នុងមន្ទីរពេទ្យនិងស្លាប់បាន ៥០%៕
អត្ថបទ៖ ទួន សុផល
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


