សេដ្ឋកិច្ច
កោះដាច់បង្កើតកម្មវិធីប្រណាំងទូកសាកល្បងកម្លាំងគ្នារំលឹកក្នុងពិធីបុណ្យអុំទូក
នៅភូមិក្បាលកោះ ឃុំកោះដាច់មានធ្វើពិធីរំលឹកឡើងវិញក្នុងការប្រណាំង ដើម្បីសាកល្បងទូក។ ពិធីនេះ អ្នកភូមិក្បាលកោះធ្វើជាម្ចាស់ផ្ទះ ដែលមានទូកចែវសាមគ្គីសែនជ័យចំណុះ ៤៤ នាក់។

លោក ប៉ែន សំអាត គណៈកម្មការទូក បានឲ្យដឹងថា រយ:ពេល ២ឆ្នាំមកហើយ ដែលខកខាននៃពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ។ លោកថា ការប្រណាំងទូកនាពេលនេះ គឺធ្វើឡើងក្នុងន័យបង្កើនសាមគ្គីភាព ដោយមិនគិតពីឈ្នះចាញ់ឡើយ។ លោក សំអាត សង្កត់ថា ការសាកល្បងប្រណាំងនេះ អាចនិយាយបានថា ជាការវឹកហាត់ ដើម្បីកែកុនទៅថ្ងៃក្រោយ ពេលដែលបើកឲ្យមានពិធីបុណ្យអុំទូកឡើងវិញ។
កញ្ញា ស្រីមុំ រស់នៅឃុំកោះដាច់ បានលើកឡើងថា «ក្រោយពីមានការរំលឹកឡើងវិញនៃពិធីបុណ្យ អុំទូក អក អំបុកសំពះព្រះខែ ពេលនេះទាំងប្រជាពលរដ្ឋ និងនឹងខ្ញុំក៏សប្បាយរីករាយរកអ្វីៗប្រៀបពុំបានទេ ព្រោះការធ្វើពិធីនេះឡើងវិញ គឺជាការដាស់សតិស្មារតីកូនខ្មែរយើងឲ្យស្គាល់ពីប្រពៃណីបុណ្យជាតិនៃពិធីបុណ្យ អុំទូករបស់ជាតិខ្មែរគឺកុំឱ្យបាត់បង់ប្រពៃណីជាតិអុំទូកនេះ»។

ដូចគ្នានេះដែរ លោក ចាំ សម្បូរ ជាពលរដ្ឋរស់នៅតំបន់នេះ បានលើកឡើងថា ការសាកល្បងទូកនេះ គឺមានទូកក្នុងខណ្ឌជ្រោយចង្វារ៣ មាន៣ទូក និងទូកនៅកោះឧកញ៉ាតីមួយចំនួន ទូករកាកោងមាន៥។ លោកបន្តដូច្នេះថា «ការបបង្កើតកម្មវិធីនេះ យើងនាំគ្នាលេងសប្បាយក្នុងភាតរភាពសាមគ្គីគ្នា ប៉ុន្តែប្រជាពលរដ្ឋយើងកុំភ្លេចការពាក់ម៉ាសបាញ់អាល់កុលលាងដៃដើម្បីចូលរួមថែសុខភាពទាំងអស់គ្នាផង៕ រុងរឿង




-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


