សេដ្ឋកិច្ច
អ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាល បានត្រៀមថវិការួចជាស្រេចសម្រាប់ផលប៉ះពាល់នៃអតិផរណា
រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិការួចជាស្រេច ក្នុងការទប់ទល់ជាមួយអតិផរណានៅក្នុងប្រទេស ដើម្បីជួយដល់ប្រជាជនក្រីក្រ បើសិនករណីអតិផរណាឡើងដល់កម្រិតខ្ពស់ ដែលតម្រូវឱ្យដោះស្រាយជាបន្ទាន់។ នេះជាការបញ្ជាក់របស់លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសន្និសីទស្តីពី “សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៥ឆ្នាំ កន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃទី ២ សីហា ឆ្នាំ ២០២២។

លោក មាស សុខសេនសាន បានលើកឡើងឡើងថា រាជរដ្ឋាភិបាលមានថវិកាបម្រុងគ្រប់គ្រាន់ ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីឆ្លើយតបទៅនឹងបញ្ហាអតិផរណា ប្រសិនបណ្តាលមកពីរលកទី២ នៃកូវីដ-១៩ ។ លោកបានបញ្ជាក់បន្ថែមថា ចំពោះទំហំថវិកា គឺអាស្រ័យ ទៅលើចំនួនប្រជាពលរដ្ឋក្រីក្រជាក់ស្តែង ទោះបីជារដ្ឋមានថវិកាបម្រុងក៏ដោយ តែក៏មិនអាចចំណាយហួសពីតម្រូវការដែរ។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ ដោយមិនចាំបាច់ស្វែងរកជំនួយពីខាងក្រៅនោះឡើយ។
រាជរដ្ឋាបាលបានចំណាយថវិកាប្រមាណជាង ៧០០លានដុល្លារអាមេរិក ជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយសារវិបតិ្តកូវីដ-១៩។ ចំពោះការចំណាយនេះ គឺជាថវិការបស់ជាតិសុទ្ធសាធ។
អតិផរណានៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ក្នុងខែដំបូងនៃឆ្នាំនេះ ពី ១.២២% ក្នុងខែកុម្ភៈ ដល់ ១.៦១% ក្នុងខែមីនា និងហក់ឡើងដល់ ៧.២% ក្នុងខែឧសភា ដែលជាកំណត់ត្រាខ្ពស់បំផុត នៅក្នុងទសវត្សរ៍ចុងក្រោយនេះ។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា ( NBC) ។ អត្ថបទ៖ នាង រតនៈ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


