សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងឥណ្ឌា បានឈានដល់ជិត ១០០ ពាន់លានដុល្លារ
គិតមកដល់ពេលនេះ អាស៊ាន និងឥណ្ឌា មានទំហំពាណិជ្ជកម្មឈានដល់ជិត ១០០ពាន់លានដុល្លារហើយ។ នេះបើតាមការបញ្ជាក់របស់លោក ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា ។

លោក ឈាង វុន បានបញ្ជាក់បែបនេះ ក្រោយត្រឡប់ពីប្រទេសឥណ្ឌាវិញ នៅថ្ងៃទី ១៥ ខែ សីហា ក្នុងនាមជាគណៈប្រតិភូអន្តរសភាអាស៊ាន បន្ទាប់ពីទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋឥណ្ឌា ក្នុងនាមតំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា (AIPA) លើកទី៤៣។
បើតាមលោក ឈាង វុន បានឱ្យដឹងដូច្នេះថា «កិច្ចពិភាក្សាទ្វេភាគីនេះបានកត់សម្គាល់ពីទំនាក់ទំនងអាស៊ានឥណ្ឌា ដែលផ្តោតសំខាន់លើមូលដ្ឋានការប្តេជ្ញាចិត្ត នៃការភ្ជាប់ទំនាក់ទំនងទៅវិញទៅមក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក អាស៊ាន ភាពបើកចំហ តម្លាភាព បរិយាប័ន អភិបាលកិច្ចល្អ ការគោរពសាមគ្គីភាព និងការមិនធ្វើអន្តរាគមន៍ »។
ដំណើរទស្សនកិច្ចក្នុងនាមប្រធានអាយប៉ារបស់កម្ពុជា ទៅកាន់សាធារណរដ្ឋឥណ្ឌា នៅពេលនេះ បានធ្វើឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ឥណ្ឌា ក៏ដូចជា អាយប៉ា និងសភាឥណ្ឌា កាន់តែរឹងមាំខ្លាំងក្លាថែមទៀត ជាពិសេសក្នុងឱកាសខួប អនុស្សាវរីយ៍ ៣០ឆ្នាំអាស៊ាន-ឥណ្ឌា ក្នុងជំហានឆ្ពោះទៅកាន់វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ នៅលើវេទិកាអន្តរសភា នៅក្នុងតំបន់ និងសកលលោក។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាឥណ្ឌា ដោយនៅក្នុងដំណើរ ទស្សនកិច្ចនេះ គណៈប្រតិភូបានដឹកនាំសមាជិកអន្តរសភាអាស៊ានដទៃទៀត ចូលរួមកម្មវិធី សំខាន់ៗមួយចំនួន។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានជួបសវនាការ និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសាធារណរដ្ឋឥណ្ឌា ដែលមានជាអាទិ៍៖ អនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភា, រដ្ឋមន្ត្រីកិច្ចការបរទេស, ប្រធានរដ្ឋសភា និងជួបពិភាក្សា ការងារទ្វេភាគីជាមួយអនុប្រធានព្រឹទ្ធសភាផងដែរ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


