សេដ្ឋកិច្ច
កសិករដាំខ្ញីខាតដើមដោយសារតម្លៃចុះថោកកសិករមួយរូបបង្ខំចិត្តលក់ ១ គីឡូ ១ ៥០០ រៀល
កសិករដាំខ្ញីនៅស្រុកស្អាង ខេត្តកណ្ដាលត្អូញត្អែររឿងតម្លៃខ្ញីធ្លាក់ចុះខ្លាំងយ៉ាងគំហុកនៅឆ្នាំនេះ។ លោក តៃ សុង អ្នកដាំខ្ញីមួយរូបនៅស្រុកស្អាងប្រាប់កម្ពុជាថ្មីនៅថ្ងៃពុធទី ១៧ ខែសីហានេះថា ការធ្លាក់ចុះតម្លៃយ៉ាងគំហុកនៅឆ្នាំនេះ លោកគិតថា មកពីមានការដាំច្រើន និងការទទួលបានទិន្នផលច្រើន ខណៈប្រទេសជិតខាងក៏មានការនាំចូលច្រើនដែរ ធ្វើឱ្យបរិមាណខ្ញីចាល់នៅលើទីផ្សារ ហើយតម្លៃក៏ធ្លាក់ចុះ។

លោក តៃ សុងដាំខ្ញីទំហំដី ៧០ អា ទទួលបានទិន្នផល ៩ តោន ដែលពីមុនមកធ្លាប់តែលក់បាន១ គីឡូ ក្នុងតម្លៃចាប់ពី ៨០០០ រៀលឡើង ហើយថោកបំផុតក៏ត្រឹមតែ ៣ ពាន់ រៀលដែរ ប៉ុន្តែឥឡូវលិចលង់ខាតដើមទាំងអស់គ្នាអ្នកដាំតិចខាតតិចអ្នកដាំច្រើនខាតច្រើន។

រដូវប្រមូលផលខ្ញីឆ្នាំនេះ លោក តៃ សុង បង្ខំចិត្តលក់ខ្ញីចំនួន ៩ តោន ក្នុងតម្លៃ ១ ៥០០ រៀល ក្នុង១ គីឡូ ខណៈពេលនេះលោកលក់ដាច់ជិតអស់ហើយ ក្រោយពីការកាម៉ង់ទិញច្រើនពីអតិថិជនគ្រប់មជ្ឍដ្ឋាន៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


