សេដ្ឋកិច្ច
៥ ឆ្នាំចុងក្រោយ ការវិនិយោគវិស័យសំណង់ សម្រេច ១៩ ពាន់គម្រោង ទុន ៣១ ពាន់លានដុល្លារ
យោងតាមរបាយការណ៍ ស្ដីពីសមិទ្ធផលសម្រេចបានរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រយៈពេល ៥ ឆ្នាំ (២០១៨-២០២២) ចេញនៅថ្ងៃនេះ បានបង្ហាញថា ស្ថិតក្នុងបរិបទដែលប្រទេសជាតិមានស្ថេរភាពនយោបាយ និងសន្តិសុខសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ការវិនិយោគក្នុងវិស័យសំណង់ទាំងក្នុងស្រុក និងពីក្រៅប្រទេសមានសន្ទុះខ្លាំងក្លា និងបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ការវិនិយោគក្នុងវិស័យសំណង់សម្រេចបាន ១៩ ៣២២ គម្រោង ផ្ទៃក្រឡាសំណង់ ៧១ ៤៥៩ ២៣៣ ម៉ែត្រការ៉េ ទុនវិនិយោគ ៣១ ៤៨៤ លានដុល្លារអាមេរិក ដូចខាងក្រោម៖
– ឆ្នាំ២០១៨ មាន ៣ ២៩០ គម្រោង ផ្ទៃក្រឡាសំណង់ ១២ ៣៧៨ ១១៩ ម៉ែត្រការ៉េ ទុនវិនិយោគ ៥ ៧៥៥ លានដុល្លារអាមេរិក។
– ឆ្នាំ២០១៩ មាន ៤ ៨៨៨ គម្រោង ផ្ទៃក្រឡាសំណង់ ២៣ ២៥៧ ៤១៤ ម៉ែត្រការ៉េ ទុនវិនិយោគ ១១ ៤៣៧ លានដុល្លារអាមេរិក
– ឆ្នាំ២០២០ មាន ៤ ៨៤១ គម្រោង ផ្ទៃក្រឡាសំណង់ ១៦ ៩៦៥ ៧៥១ ម៉ែត្រការ៉េ ទុនវិនិយោគ ៧ ៧៥៣ លានដុល្លារអាមរិក
– ឆ្នាំ២០២១ មាន ៤ ៣០៣ គម្រោង ផ្ទៃក្រឡាសំណង់ ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ ទុនវិនិយោគ ៥ ៣៣៣ លានដុល្លារអាមេរិក
– ៦ខែ ឆ្នាំ២០២២ មាន ២ ០០០ គម្រោង ផ្ទៃក្រឡាសំណង់ ២ ៨៥៩ ៨៧៧ ម៉ែត្រការ៉េ ទុនវិនិយោគ ១ ២០៦ លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់រយៈពេល៦ខែ ឆ្នាំ២០២២ បានចេញលិខិតអនុញ្ញាតសាងសង់ នៅទូទាំងប្រទេសចំនួន ៥៧ ៥៩០ គម្រោង ផ្ទៃក្រឡាសំណង់សរុបចំនួន ១៦៦ ៦២៣ ៨៩១ ម៉ែត្រការ៉េ និងទុនវិនិយោគ សរុបប្រមាណ ៦៦ ២០៥ លានដុល្លារអាមេរិក។ គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេសមានចំនួន ២ ៤៧២ អគារ គម្រោងបុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៤៨២ គម្រោង៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


