សេដ្ឋកិច្ច
ក្រសួងប្រមូលចំណូលពីការស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាបណ្ណពាណិជ្ជកម្មអេឡិចត្រូនិចបានជាង ១,៤០០លានរៀល

គិតត្រឹមថ្ងៃ ខែសីហា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មទទួលបានចំនួនអាជីវករដែលបានមកស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាបណ្ណពាណិជ្ជកម្មអេឡិចត្រូនិកមានសរុបចំនួន ៨,៧៣២ ដោយប្រមូលចំណូលបានប្រមាណ ១,៤០០,០០០,០០០ រៀល។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា ការស្នើសុំលិខិតអនុញ្ញាតសម្រាប់រូបវន្តបុគ្គលមានចំនួន ៨០២២, លិខិតអនុញ្ញាតសម្រាប់សហគ្រាសឯកបុគ្គលមានចំនួន ២២០ និងការស្នើសុំអាជ្ញាបណ្ណមានចំនួន ៤៩១។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានសង្កត់ធ្ងន់ថា ក្នុងករណីអាជីវកម្ម ដែលធ្វើតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនឹងត្រូវទទួលការផាកពិន័យជាប្រាក់ ឬបញ្ឍប់សកម្មភាពអាជីវកម្ម ឬប្រឈមនឹងវិធានការនានា ដូចមានចែងក្នុងលិខិតបទដ្ឋានច្បាប់ជាធរមាន។
បើតាមអ្នកនាំពាក្យ ម្ចាស់រកស៊ីតាមប្រព័ន្ធអេឡិចត្រូនិកនឹងរងការពិន័យជាប្រាក់រហូតដល់១០លានរៀល ឬប្រឈមនឹងការផ្អាកដំណើរការអាជីវកម្ម បើក្រសួងរកឃើញថា ពួកគេបន្តរកស៊ីដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត។
ទោះយ៉ាងណា មិនមែនគ្រប់អាជីវកម្មរកស៊ីតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់សុទ្ធតែត្រូវមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាបណ្ណនោះទេ។ លោក ប៉ែន សុវិជាតិ បានឱ្យដឹងថា មានអាជីវកម្មអនឡាញចំនួន៦ត្រូវបានលើកលែង។ អាជីវកម្មទាំងនោះរួមមាន ទី១.អាជីវកម្មដែលគ្រាន់តែផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញ ឬសេវារបស់ខ្លួន ដូចជា ការផ្សព្វផ្សាយទំនិញកសិផលល្អ ប៉ុន្ដែមិនបានប្រកាសអំពីតម្លៃរបស់កសិផល។ ទី២. ការកក់បម្រុងទុកនូវសេវា ដែលមិនមានការកក់ប្រាក់ គឺអាចផ្ដល់ព័ត៌មានផ្សេងៗ សម្រាប់អតិថិជន ឬអ្នកប្រើប្រាស់។ មានន័យថា មានការជជែកជាមួយអ្នកទិញបាន ប៉ុន្ដែមិនមានសេវាកក់ប្រាក់ឡើយ ជារួមគឺមិនមានបង្កើតសំណើនៃកិច្ចសន្យានោះទេ ដូច្នេះក៏មិនចាំបាច់ចុះបញ្ជី នោះដែរ។
ទី៣. ការលក់ទំនិញ ឬសេវា របស់រូបវន្តបុគ្គល ដែលមានផលរបបក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច។ មានន័យថា ប្រសិនបើអ្នករកស៊ី ស្ថិតនៅការរកស៊ីក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច (ក្រោម ២៥០លានរៀលក្នុង១ឆ្នាំ)។ ទី៤. ការលក់ទំនិញ ឬផ្ដល់សេវា ដែលមានលក្ខណៈគ្រួសារតាមរដូវកាល។ ទី៥. ការលក់ទំនិញជាស្នាដៃសិល្បៈ។ និងទី៦. ការបង្ហាត់បង្រៀនសិស្ស តាមប្រព័ន្ធអនឡាញជាឯកជន ឬការបង្ហាត់បង្រៀន ជាសិក្ខាសាលា ជាដើម។
សូមបញ្ជាក់ថា សេវាចុះបញ្ជីពាណិជ្ជកម្ម សម្រាប់អ្នករកស៊ីអនឡាញ នៅក្រសួងពាណិជ្ជកម្ម មានតម្លៃសេវាសាធារណៈត្រឹមតែ២០ម៉ឺនរៀលប៉ុណ្ណោះ សម្រាប់រូបវន្តបុគ្គល និង៤០ម៉ឺនរៀលសម្រាប់នីតិបុគ្គល ដែលមានសុពលភាពរយៈពេល២ឆ្នាំ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


