សេដ្ឋកិច្ច
មកដឹងចំណូលរបស់ក្រុមហ៊ុន TikTok ដែលកំពុងពេញនិយមខ្លាំង
បច្ចុប្បន្ន តិកតុក (TikTok) គឺជាបណ្តាញសង្គមមួយរបស់ចិនដែលកំពុងតែមានការពេញនិយមខ្លាំងពីសំណាក់ប្រជាពលរដ្ឋទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជាផងដែរ។ ប្រជាប្រិយរបស់តិកតុក មានការកើនឡើងយ៉ាងឆាប់រហ័ស ទោះបីជាលេចវត្តមានក្រោយបណ្តាញសង្គមហ្វេសប៊ុកក៏ដោយ ប៉ុន្តែ TikTok មានអ្នកប្រើប្រាស់រហូតដល់ច្រើនជាង ១ពាន់លាននាក់ នៅលើពិភពលោក។

នៅក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន TikTok រកចំណូលបានត្រឹមតែ ៦៣លានដុល្លារអាមេរិកប៉ុណ្ណោះ ដោយឆ្នាំ ២០១៨ កើនដល់ ១៥០លានដុល្លារ ឆ្នាំ ២០១៩ កើនឡើងបន្ថែមទៀត ៣៥០លានដុល្លារ ហើយឆ្នាំ ២០២០ មានចំនួន ២,៦លានដុល្លារ។ ចំណែកឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុន TikTok រកចំណូលបាន ៤,៦ ពាន់លានដុល្លារ និងនៅឆ្នាំ ២០២២នេះ តាមការប៉ាន់ស្មានចំណូលពីការផ្សាយពាណិជ្ជកម្ម របស់ Tiktok នឹងកើនដល់ ១១ពាន់លានដុល្លារអាមេរិក។ នេះបើតាមសារព័ត៌មាន Rueters។

នៅក្នុងឆ្នាំ ២០២២នេះ កម្ពុជា មានអ្នកប្រើប្រាស់ តិកតុក (TikTok) រហូតដល់ជិត ៧លាននាក់ ដែលជាមធ្យមចាប់ពីអាយុ ១៨ឆ្នាំ ឡើងទៅ ដោយនៅក្នុងនោះ ចំនួនមនុស្សស្រីដែលប្រើប្រាស់មាន ៥៤.១ភាគរយ ខណៈមនុស្សប្រុសមាន ៤៥.៩ ភាគរយ។ នេះបើយោងតាមវេបសាយ Datareportal.com៕
អត្ថបទ៖ នាង រតនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


