សេដ្ឋកិច្ច
ហូជីមិញ រៀបចំទទួលភ្ញៀវទេសចរ ចិន ក្នុងទិសដៅបង្កើតប្រាក់ចំណូលជិត ៧ ពាន់លានដុល្លារ
ក្រុមហ៊ុនទេសចរណ៍នៅទីក្រុងហូជីមិញនៃប្រទេសវៀតណាមបានជំរុញឲ្យអាជ្ញាធរក្រុងត្រៀមផែនការ ក៏ដូចជារៀបចំផលិតផលក្នុងស្រុកឲ្យមានលក្ខណៈសមរម្យ និងសុវត្ថិភាពកាន់តែឆាប់កាន់តែល្អ ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិនសាជាថ្មី ។
ទីក្រុងហូជីមិញបានកំណត់គោលដៅបម្រើភ្ញៀវទេសចរអន្តរជាតិចំនួន ៥ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ៣៥ លាននាក់នៅឆ្នាំ ២០២៣ នេះ ក្នុងទិសដៅបង្កើតប្រាក់ចំណូលចំនួន ១៦០ ពាន់ពាន់លានដុង (៦.៨ ពាន់លានដុល្លារ) ។
នៅក្នុងសន្និសីទមួយដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃវិស័យទេសចរណ៍របស់ទីក្រុងក្នុងឆ្នាំ ២០២២ និងពិភាក្សាអំពីបេសកកម្មសំខាន់ៗសម្រាប់ឆ្នាំ ២០២៣, លោក Nguyen Ngoc Tan អគ្គនាយកក្រុមហ៊ុន Saco Travel បានឲ្យដឹងថា ទេសចរណ៍របស់ទីក្រុងហូជីមិញរំពឹងថា នឹងងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីចិនបើកប្រទេសឡើងវិញ ។
ទីក្រុងហូជីមិញបានស្វាគមន៍ភ្ញៀវអន្តរជាតិជាង ៣.៤៦ លាននាក់ក្នុងឆ្នាំ ២០២២ ដែលជាការកើនឡើង ១០០ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២១ និងសម្រេចបានគោលដៅរហូតដល់ទៅ ៩៩ ភាគរយ ។
លើសពីនេះទៀត ហូជីមិញ ក៏បានទទួលអ្នកទេសចរក្នុងស្រុកជាង ៣១ លាននាក់ផងដែរ ពោលកើនឡើង ២៣៤ ភាគរយ និងលើសពីគោលដៅចំនួន ២៤.៩ ភាគរយ ខណៈទីក្រុងនេះទទួលបានចំណូលពីវិស័យទេសចរណ៍ចំនួន ១៣១.១ ពាន់ពាន់លានដុង (៥.៦ ពាន់លានដុល្លារ) ពីមួយឆ្នាំទៅមួយឆ្នាំ ដោយកើនឡើង ១៩៦.៤ ភាគរយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ ចិន ផ្អាកផ្តល់ទិដ្ឋាការដល់ប្រទេសអាស៊ីចំនួន ២ ដែលទារលទ្ធផលតេស្តកូវីដ លើអ្នកទេសចរខ្លួន
-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


