សេដ្ឋកិច្ច
កូរ៉េខាងត្បូងរៀបចំកញ្ចប់ជំនួយជាង ៧ ប៊ីលានដុល្លារ សម្រាប់ឧស្សាហកម្មបន្ទះឈីប
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងត្បូងកំពុងត្រៀមផែនការកញ្ចប់គាំទ្រការវិនិយោគ និងការស្រាវជ្រាវបន្ទះឈីប ដែលមានទំហំជាទឹកប្រាក់ ៧,៣ ប៊ីលានដុល្លារ ក្រោយកំណត់គោលដៅយកឈ្នះលើការប្រកួតប្រជែងក្នុងឧស្សាហកម្មឈីប។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រសួងហិរញ្ញវត្ថុបានស្រង់សម្ដីលោករដ្ឋមន្ត្រី Choi Sang-mok ដែលបាននិយាយថា រដ្ឋាភិបាលនឹងប្រកាសពីព័ត៌មានលម្អិតនៃកញ្ចប់នោះ នាពេលឆាប់ៗនេះ ដោយវានឹងកំណត់គោលដៅទៅលើសម្ភារៈបន្ទះឈីប អ្នកផលិតឧបករណ៍ផលិតបន្ទះឈីប និងក្រុមហ៊ុនផ្សេងៗដែលប្រឡូកក្នុងចង្វាក់ផ្គត់ផ្គង់បន្ទះឈីប។
លោក Choi បានប្រាប់ទៅនាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតឧបករណ៍ផលិតបន្ទឈីបក្នុងស្រុក ក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យថា កញ្ចប់ជំនួយអាចរួមបញ្ចូលគោលនយោបាយផ្តល់ប្រាក់កម្ចី និងការបង្កើតមូលនិធិថ្មី ដែលផ្តល់ហិរញ្ញប្បទានដោយស្ថាប័នហិរញ្ញវត្ថុរដ្ឋ និងឯកជន។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង។

គួរគូសបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងកំពុងសាងសង់បណ្ដុំផលិតបន្ទះឈីបធំមួយនៅក្រុង Yongin ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល ដោយវាត្រូវបានគេហៅថាជាអគារបច្ចេកវិទ្យាខ្ពស់ដ៏ធំបំផុតរបស់ពិភពលោក។
កន្លងមក ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊កយល បានប្តេជ្ញាចំណាយធនធានតាមតែអាចធ្វើទៅបានទាំងអស់ ចូលទៅក្នុងការប្រកួតប្រជែងនៃឧស្សាហកម្មឈីប ដោយសន្យាអត្ថប្រយោជន៍ពន្ធផ្សេងៗសម្រាប់ការវិនិយោគ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


