សេដ្ឋកិច្ច
ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla នៅចិន ធ្លាក់ចុះនៅខែឧសភា
ទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានបង្ហាញនៅថ្ងៃអង្គារនេះថា ការលក់រថយន្តអគ្គិសនីនៅចិនរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla បានធ្លាក់ចុះ ៦,៦ ភាគរយក្នុងខែឧសភា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយលក់បានចំនួន ៧២ ៥៧៣ គ្រឿង។

យ៉ាងណាមិញ ការលក់នៃរថយន្តម៉ាក Model 3 និង Model Y ដែលផលិតនៅចិន បានកើនឡើង ១៦,៧ ភាគរយ បើធៀបនឹងខែមេសា។
ផ្ទុយទៅវិញ ការលក់របស់ក្រុមហ៊ុនគូប្រជែងក្នុងស្រុកចិន BYD បានកើនឡើងកប់ពពក ដោយក្រុមហ៊ុននេះ លក់បានរថយន្តចំនួន ៣៣០ ៤៨៨ គ្រឿង ដោយកើនឡើង ៣៨,២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ម៉ាកឡានដែលលក់ដាច់ជាងគេ រួមមានរថយន្តអគ្គិសនីស៊េរី Dynasty និង Ocean និងរថយន្តកូនកាត់ (ប្រើឥន្ធនៈ និងបញ្ជូលអគ្គិសនី)។
គួរគូសបញ្ជាក់ថា ការធ្លាក់ចុះនៃការលក់រថយន្តរបស់ក្រុមហ៊ុន Tesla នៅប្រទេសចិន ដែលជាទីផ្សារលក់យន្តដ៏ធំបំផុតនេះ កើតឡើងខណៈការប្រកួតប្រជែងជាមួយក្រុមហ៊ុនក្នុងស្រុកចិនផ្ទាល់កាន់តែតានតឹង។
តួលេខបង្ហាញពីការធ្លាក់ចុះនេះ ចេញផ្សាយក្រោយ លោក អេឡុន ម៉ាសក៍ ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla បានថ្លែងកាលពីចុងខែឧសភាថា លោកប្រឆាំងនឹងវិធានការដាក់ពន្ធរបស់សហរដ្ឋអាមេរិកលើមុខទំនិញនាំចូលពីចិន ដែលធ្វើឱ្យខូចទ្រង់ទ្រាយទីផ្សារ។ លើសពីនេះ លោកបានបន្តនាពេលនោះថា ក្រុមហ៊ុន Tesla រក្សាការប្រកួតប្រជែងរបស់ខ្លួនយ៉ាងល្អ នៅលើទីផ្សារលក់រថយន្តចិន ដោយគ្មានការយកពន្ធ និងការរើសមុខក្រុមហ៊ុន៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


