សេដ្ឋកិច្ច
BRICS ថា ពិភពលោកត្រូវការសេដ្ឋកិច្ចពហុប៉ូល ដើម្បីកាត់បន្ថយហានិភ័យនៃអស្ថិរភាពសេដ្ឋកិច្ច
អតីតប្រធានាធិបតីប្រេស៊ីល និងបច្ចុប្បន្នជាប្រធាននៃធនាគារអភិវឌ្ឍន៍ថ្មី (NDB) របស់អង្គការប្រទេស BRICS លោកស្រី Dilma Rousseff បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ពិភពលោកត្រូវការសេដ្ឋកិច្ចពហុប៉ូលជាចាំបាច់ដើម្បីកាត់បន្ថយហានិភ័យនៃអស្ថិរភាពសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីបញ្ហានៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗ។
ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុងសង់ពីទ័របួរគ៍ នៃប្រទេសរុស្ស៊ី លោកស្រី Rousseff បានកត់សម្គាល់ថា ប្រព័ន្ធសេដ្ឋកិច្ចបច្ចុប្បន្ន ផ្តល់ផលប្រយោជន៍ដល់តែប្រទេសមួយចំនួនប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu Agency ។
លោកស្រីថ្លែងយ៉ាងដូច្នេះថា៖ «ដោយគ្មានមន្ទិល ប្រទេសដែលតាំងខ្លួនថាជាប្រទេសអភិវឌ្ឍន៍ គ្មានសមត្ថភាពក្នុងការផ្តល់ដំណោះស្រាយចំពោះបញ្ហាជាប់លាប់ ដែលពិភពលោកកំពុងជួបប្រទះនៅពេលនេះនោះទេ»។
លោកស្រីបន្តថា៖ «ដោយសារតែបញ្ហានេះ យើងត្រូវការសេដ្ឋកិច្ចពហុប៉ូល ជាមួយនឹងមជ្ឈមណ្ឌលថ្មីៗ ដែលអាចជួយទប់ទល់នឹងការប៉ះទង្គិច និងវិបត្តិជាសកល។ វាអាចកាត់បន្ថយហានិភ័យនៃអស្ថិរភាពសេដ្ឋកិច្ចសកល ដែលបង្កឡើងដោយបញ្ហាក្នុងប្រទេសសេដ្ឋកិច្ចធំៗ»។
គួរគូសបញ្ជាក់ថា BRICS គឺជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលរួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម។
អង្គការនេះ បានបង្កើតធនាគារអភិវឌ្ឍន៍ថ្មី (NDB) ក្នុងឆ្នាំ ២០១៥ ដើម្បីបង្កើតជម្រើសជំនួសឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក ក៏ដូចជាគាំទ្រដល់បដិដុល្លារនីយកម្មក្នុងចំណោមប្រទេសជាសមាជិករបស់ខ្លួន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


