សេដ្ឋកិច្ច
ជំងឺ mpox មិនទាន់ជាក្ដីបារម្ភសម្រាប់ទេសចរណ៍កម្ពុជា
អ្នកជំនាញនៅក្នុងវិស័យទេសចរយល់ឃើញថា ជំងឺ mpox បានធ្លាយចេញពីតំបន់អាហ្វ្រិក ឆ្លងរាលដាលដល់ប្រទេសស៊ុយអែត និងថៃ មិនទាន់ជាក្ដីបារម្ភសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា។

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ បានប្រកាសថា ជំងឺ mpox បានធ្លាយចេញពីតំបន់អាហ្វ្រិក ឆ្លងរាលដាលដល់ប្រទេសស៊ុយអែត និងថៃ ដែលជាក្ដីបារម្ភក្នុងសហគមន៍វេជ្ជសាស្ត្រពិភពលោក ប៉ុន្តែជំងឺប្រភេទ (Mpox) មានកម្រិតហានិភ័យទាប។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ នេះថា មនុស្សបានស៊ាំជាមួយនឹងទិដ្ឋភាពកូវីដ១៩ ដូច្នេះមនុស្សភាគច្រើន បានព្យាយាមបដិសេធជំងឺឆ្លងផ្សេងៗ។ ហេតុផលដែលមនុស្សធ្វើមិនដឹងមិនលឺពីជំងឺឆ្លង ដោយសារតែការញាំញីសេដ្ឋកិច្ច។

លោក ធួន ស៊ីណានបញ្ជាក់ថា៖ «កម្ពុជាមិនរងឥទ្ធិពលដោយសារជំងឺ mpox ទេ បើថាឱ្យប៉ះពាល់ពីជំងឺហ្នឹង ហើយយើងដាក់បន្ទុកថា កំណើនទេសចរណ៍យឺត នេះជាហេតុផលមិនសមនោះទេ»។
ប្រធានសមាគមមគ្គុទ្ទេសក៏ទេសចរអង្គរ លោក ខៀវ ធី បានប្រាប់ថា ប្រសិនបើជំងឺប្រភេទនេះ ឆ្លងរាលដាលខ្លាំង ក៏អាចនឹងមានផលប៉ះពាល់មួយចំនួនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។
យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៣,១៦ លាននាក់ (៣ ១៦៦ ៤៩៧) មានការកើនឡើង ២២,៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។
ក្នុងចំណោមទេសចរជាង ៣,១៦ លាននាក់ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ៩៥៥ ២៥០ នាក់ កើន ៩,៧% វៀតណាមចំនួន ៦៣៩ ៥៤៩ នាក់ កើន ៣៨% ចិន ៣៨៩ ៣៦០ នាក់ កើន ៤៥,២% ឡាវ ១៨៨ ៧២៦ កើន៣៤,៤% អាមេរិក ១១២ ០៤៣ កើន ១៥,៧%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


