សេដ្ឋកិច្ច
លោក ឃឹម ហ្វីណង់៖ សហគមន៍កសិកម្មទំនើបផ្តល់ទុនកម្ចីអាជីវកម្ម ដល់សមាជិកមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ បានជួបពិភាក្សាការងារជាមួយអ្នកផ្តល់កម្ចីការការប្រាក់ទាប និងអ្នកធានាឥណទាន នៅទីស្ដីការក្រសួងកសិកម្ម។

មន្ត្រីអ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា សហគមន៍កសិកម្មទំនើបផ្តល់ទុនកម្ចីអាជីវកម្មដល់សមាជិករបស់ខ្លួនដោយមិនចាំបាច់តម្រូវឱ្យមានវត្ថុបញ្ចាំ តែធ្វើដូច្នេះបានលុះត្រាតែមានអ្នកហ៊ានឱ្យខ្ចី និងមានអ្នកធានាជាមុនសិនទើបអាចទៅរួច។
បើតាមលោក ឃឹម ហ្វីណង់ ធនាគារ ARDB បានផ្តល់កម្ចីការប្រាក់ទាបជូនដល់សហគមន៍កសិកម្មទំនើបមួយចំនួនរួចមកហើយ ចំណែកឯសាជីវកម្មធានាឥណទានកម្ពុជា (CGCC)ក៏បានចុះអនុស្សរណៈយោគយល់គ្នា(MoU)ជាមួយសហគមន៍កសិកម្មទំនើបដើម្បីផ្តល់សេវាធានាឥណទានដល់សហគមន៍រួចរាល់ហើយដែរ។

ក្រុមការងារបានឯកភាពគ្នានឹងរៀបចំនីតិវិធីលម្អិត ដើម្បីចាប់ផ្តើមអនុវត្តយន្តការសហការថ្មីនេះនាពេលខាងមុខ ដែលនឹងបើកផ្លូវឱ្យសហគមន៍កសិកម្មទំនើបអាចមានលទ្ធភាពដំណើរការប្រតិបត្តិការរបស់ខ្លួន ដោយមិនចាំបាច់ឱ្យសមាជិកនីមួយៗជាប់បំណុលធនាគារឡើយ។
កាលពីពេលថ្មីៗនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា សហគមន៍កសិកម្មទំនើបដើរតួនាទីសំខាន់ និងជាខែលក្នុងការជួយប្រជាកសិករដែលខ្វះបច្ចេកទេស ប្រឈមនឹងបំរែបំរួលអាកាសធាតុ ខ្វះឥណទាន និងប្រឈមហានិភ័យទីផ្សារ។
ប្រជាកសិករដែលស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប នឹងទទួលបាននូវការវិនិយោគ និងទុនគ្រប់គ្រាន់ សម្រាប់កសិផលសក្តានុពល ដូចជា ស្រូវអង្ករ ដំឡូងមី និងស្វាយចន្ទីជាដើម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


