ព័ត៌មានអន្ដរជាតិ
ប្រាក់ចំណេញរបស់ TotalEnergies ធ្លាក់ដល់កម្រិតទាបបំផុតរយៈពេល ៣ ឆ្នាំ
ប្រាក់ចំណេញប្រចាំត្រីមាសទី៣របស់ក្រុមហ៊ុនថាមពលបារាំង TotalEnergies បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំ មកត្រឹម ៤,១ ប៊ីលានដុល្លារ ដែលទាបជាងការរំពឹងតិចតួច ដោយសារតែការទទួលបានប្រាក់ចំណេញទាបពីការចម្រាញ់ប្រេង និងការរំខានផ្នែកផលិតកម្ម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

របាយការណ៍របស់ក្រុមហ៊ុន ដែលចេញផ្សាយកាលពីពាក់កណ្ដាលសប្ដាហ៍មុន បានបង្ហាញថា ប្រាក់ចំណូលសុទ្ធដែលបានកែសម្រួលរួច បានធ្លាក់ចុះ ៣៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងធ្លាក់ចុះ ១២,៧ ភាគរយ ធៀបនឹងចំនួន ៤,៧ ប៊ីលានដុល្លារ នៃត្រីមាសទី ២។ ប្រាក់ចំណូលនៅត្រីមាសទី៣ ទាបជាងការរំពឹងទុក ៤,២ ប៊ីលានដុល្លារ របស់អ្នកវិភាគ។
ចំណែកឯប្រាក់ចំណូលមុនគិតការប្រាក់ ពន្ធ តម្លៃរំលស់ និងតម្លៃកាត់រំលស់ (EBITDA) បានធ្លាក់ចុះ ២៣,៦ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ ដល់ ១០ ប៊ីលានដុល្លារ។

គួររំឭកថា កាលពីដើមខែតុលា ក្រុមហ៊ុន TotalEnergies បានព្រមានថា ទិន្នផលហិរញ្ញវត្ថុរបស់ខ្លួននឹងទទួលរងផលប៉ះពាល់ ដោយសារតែប្រាក់ចំណេញពីប្រេងចម្រាញ់បានធ្លាក់ចុះប្រមាណ ៦៥ ភាគរយ។
ប្រាក់ចំណេញពីប្រេងចម្រាញ់ជាសកលរបស់ TotalEnergies បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែបញ្ហាសេដ្ឋកិច្ចសកល និងការបើករោងចក្រចម្រាញ់ប្រេងថ្មីៗជាច្រើននៅអាស៊ី និងអាហ្រ្វិក ខណៈតម្លៃប្រេងបានធ្លាក់ចុះ ១៧ ភាគរយ នៅក្នុងត្រីមាសទី៣ ដែលជាការធ្លាក់ចុះប្រចាំត្រីមាសដ៏ធំបំផុតនៅឆ្នាំ ២០២៤ ដោយសារតែក្ដីបារម្ភពីកម្សោយនៃតម្រូវការប្រេងរបស់ពិភពលោក៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


