សេដ្ឋកិច្ច
តូតាល់នឹងលើកស្ទួយផលិតផលខ្មែរ តាមរយៈការដាក់លក់នៅម៉ាត Bonjour
ក្រុមហ៊ុន TotalEnergies Marketing Cambodia Co., Ltd នឹងការជួយលើកស្ទួយផលិតខ្មែរ តាមរយៈការដាក់លក់នៅតាមម៉ាត Bonjour នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈតូតាល់នៅកម្ពុជា។ នេះជាការគូសបញ្ជាក់របស់លោក យ៊ាន លីវ នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies ក្នុងឱកាសជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។

លោក យ៊ាន លីវ បានជម្រាបជូនលោកស្រីរដ្ឋមន្ត្រីអំពីវឌ្ឍនភាពសំខាន់ៗ និងការរីកចម្រើន ក៏ដូចជាចក្ខុវិស័យរបស់ក្រុមហ៊ុន TotalEnergies នៅកម្ពុជា។
ទន្ទឹមនឹងនេះ លោកនាយកគ្រប់គ្រង ក៏បានថ្លែងកោតសរសើរដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងធ្វើឱ្យ បរិយាកាសធុរកិច្ច និងវិនិយោគកាន់តែប្រសើរទ្បើង ដែលបានជួយសម្រួលដល់វិស័យឯកជនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកក៏បានជម្រាបជូនអំពីការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការលើកស្ទួយផលិតផលខ្មែរ តាមរយៈការដាក់លក់នៅម៉ាត Bonjour តាមបណ្តាស្ថានីយប្រេងឥន្ធនៈតូតាល់នៅកម្ពុជាផងដែរ។
ជាកិច្ចឆ្លើយតប លោកស្រីរដ្ឋមន្រ្តី ចម និម្មល បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន TotalEnergies ដែលបានចូលរួមក្នុងការជួយលើកកម្ពស់ផលិតផលខ្មែរ និងបានលើកទឹកចិត្តឱ្យបន្តចូលរួមឱ្យកាន់តែផុលផុសបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ជាពិសេស ក្រសួងពាណិជ្ជកម្ម ក្នុងយុទ្ធនាការរួមគ្នាលើកស្ទួយផលិតផលខ្មែរ និងជំរុញទីផ្សារក្នុងស្រុក។

លោកស្រីរដ្ឋមន្ត្រី ក៏សាទរក្នុងឱកាសដែលក្រុមហ៊ុនបានបើកសាខាស្ថានីយប្រេងឥន្ធនៈថ្មីនៅកោះនរាហ៍ និងអរគុណចំពោះក្រុមហ៊ុន TotalEnergies ដែលបានផ្តល់ការជឿទុកចិត្តមកលើរាជរដ្ឋាភិបាល ធ្វើការវិនិយោគក្នុងវិស័យថាមពលនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នា១៩៩៣ មក៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


